ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ជោគជាំជិះម៉ូតូដួលអូស ១០ ម៉ែត្រ រងរបួសបែកមុខ បែកមាត់។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ១២ នឹង ៤០ នាទីយប់ ថៃ្ងទី ១៣ ខែ កក្តដា ឆ្នាំ ២០១៥ តាមបណ្តោយ ១៩៨៦ នៅចំណុច មុខយានដ្ឋាន ខាត់រីរ័ត្ន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្យីដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ 1BR-9674 ជិះតែឯង បើកបរក្នុងទិសដៅ ពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រាជោគជាំបានបើកយ៉ាងលឿន ហើយចាប់ហ្វ្រាំង ដួលអូស ១០ ម៉ែត្ររីឯម៉ូតូបាក់ស្តុប ខាងស្តាំបណ្តាលអោយរងរបួស បែកមុខបែកមាត់។

ក្រោយពេលកើតហេតុរថយន្តសង្គ្រាះបានមកដល់ ដឹកជនរងគ្រោះយក ទៅព្យាបាលនៅគ្លឹនិកឯកជន រីឯម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្យាទុក
នៅអធិការដ្ឋាន ខណ្ឌសែនសុខ។ ផ្លាយព្រឹក

ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:02:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.