ស្រវឹងស្រាជោគជាំជិះម៉ូតូបុកតូបផ្ទះគេរងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជោគជាំជិះម៉ូតូបុកតូបផ្ទះគេរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា ជោគជាំ ជិះម៉ូតូយ៉ាងលឿន ទៅបុករោងដែលនៅចញ្ចើមផ្លូវរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
១០ នឹង ៣០ នាទីយប់ ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ ១ ភូមិស្លាបតាអោង ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មាន ពីកន្លែងកើត ហេតុ បានឲ្យដឹថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1V-1893 បើកបរក្នុងទិសដៅ ពីលិចទៅកើត ក្នុងស្ថានភាព ស្រវឹងស្រាជោគជាំ បានជិះម៉ូតូយ៉ាងលឿន ហើយមកដល់ចំណុចផ្លូវកោង បត់មិនទាន់បានចាប់ហ្វ្រាំង ក៍ជ្រុលទៅបុករោងនៅចញ្ចើម
ផ្លូវធ្វើអោយបាក់ជើងរោង និងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រាះបានមកដល់ ដឹកជនរងគ្រោះដែលរងរបួសធ្ងន់ យកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន រីឯអ្នករបួសស្រាល យកម៉ូតូដ
បែកកង់ជិះទៅតាមក្រោយ ដើម្បីទៅមើលមិត្តភ័ក្រនៅឯមន្ទីរពេទ្យ ហើយម្ចាស់រោងមិនរករឿង និងមិនទារសំណងភាគីខាងម៉ូតូទេ។ផ្កាយព្រឹក

ស្រវឹងស្រាជោគជាំជិះម៉ូតូបុកតូបផ្ទះគេរងរបួសធ្ងន់ម្នាក់ ស្រវឹងស្រាជោគជាំជិះម៉ូតូបុកតូបផ្ទះគេរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:47:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.