រថយន្តដឹកដីបើកកៀររថយន្តដឹកកម្មកររោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកដីបើកកៀររថយន្តដឹកកម្មកររោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់

រាជធានីភ្នំពេញ: រថយន្តដឹកដីបើក កៀររថយន្តដឹកកម្មកររោងចក្រ
បណ្ដាលឲ្យនារីម្នាក់ស្លាប់​ និងបីនាក់ទៀតរងរបួសធ្ងន់។
ហេតុករណ៍នេះកើតឡើងកាលពីវេលា
ម៉ោង ៦ នឹង ៤៥ នាទីល្ងាច ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ ៤ នៅចំណុច
ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តដឹកកម្មកររោងចក្រ មួយគ្រឿងម៉ាកទីតាន់ ពណ៌ស
បើកបរដោយយុវជនម្នាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2R-5250 បើកបរតាមបណ្ដោយ ផ្លូវជាតិលេខ.4
ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តដឹកដីមួយគ្រឿងទៀត
ម៉ាក FUSO ពណ៌ក្រហមបើកបរ ដោយបុរសម្នាក់ពាក់ ស្លាកលេខ 2P-7001PP រថយន្តទាំង
ពីរគ្រឿងនេះ​ ខណៈពេលកំពុង បើកបរបញ្ច្រាស​ទិសដៅគ្នាក្នុងល្បឿន លឿន ហើយរថយន្តដឹកដីបាន បើកវ៉ារថយន្តមួយគ្រឿងទៀត ដែលនៅពីមុខនោះ
រួចក៏ជ្រុលទៅកៀររថយន្តដឹកកម្មកររោងចក្រពីចំហៀងបណ្ដាលឲ្យដាច់ជញ្ជាំងរថយន្តធ្លាក់មកដី ធ្វើឲ្យកម្មករ ដែលឈរតោងជញ្ជាំងរថយន្តខ្លះដាក់ដៃចេញមកក្រៅ និង បណ្ដាលឲ្យ នារីម្នាក់បានស្លាប់ ឯនារីម្នាក់ទៀត
រងរបួសដាច់ដៃម្ខាង ហើយពីរនាក់ទៀត រងរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះទាំងបីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាលបាល ឯនារីម្នាក់ស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើ បុណ្យតាមប្រពៃណីរថយន្តទាំងពីរ ត្រូវបានកំឡាំងសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរក្រុងរងចាំធ្វើការដោះស្រាយ តាមក្រោយ ។ ផល្លី



រថយន្តដឹកដីបើកកៀររថយន្តដឹកកម្មកររោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់ រថយន្តដឹកដីបើកកៀររថយន្តដឹកកម្មកររោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.