រាជធានីភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា ជោគជាំ បានបើករថយន្តជ្រុលទៅ បុករនាំងដែកចែកទ្រូងផ្លូវ បាក់អស់ ៦ ផ្ទាំង រួចធ្លាយទៅបុករថយន្តមួយ គ្រឿងទៀត បណ្តាលឲ្យខូចខាត មួយកំណាត់មុខដូចគ្នា ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ តាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី នៅចំណុចមុខផ្សារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង
ម៉ាករេងរវ័រ ពណ៌ខ្មៅ បើកបរដោយ បុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-8378 តាមបណ្ដោយ
មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿន លឿន ខណៈពេលមកដល់ចំណុចកើត ហេតុរថយន្តម៉ាករេងរវ័រ បានបុករះ រនាំងដែកទ្រូងផ្លូវបាក់អស់ ៦ ផ្ទាំង ហើយបានបន្តទៅបុករថយន្តមួយ គ្រឿងទៀត ម៉ាកលុចសិុស ពណ៌ស បើកបរដោយយុវជនម្នាក់ពាក់ស្លាក
លេខ ភ្នំពេញ 2X-2510 ខណៈពេល រថយន្តទាំងពីរគ្រឿងនេះ កំពុងបើកបរ បញ្ច្រាសទិសដៅគ្នា បណ្ដាលឲ្យរថយន្តទាំងពីនេះរង
ការខូចខាតផ្នែកមួយកំណាត់មុខដូចគ្នា ។
ក្រោយកើតហេតុទាំងរថយន្តបង្ករ នឹងរថយន្តខាងរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលចរាចរក្រុងដើម្បីរងចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់ជាក្រោយ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:22:00 AM
Rating:
No comments: