រថយន្តក្រុងអែបស្តាំមិនបានមើលទៅកៀរម៉ូតូដួលខ្ទាតម្ចាស់ចូលក្រោមកង់កិនស្លាប់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តក្រុងអែបស្តាំមិនបានមើលទៅកៀរម៉ូតូដួលខ្ទាតម្ចាស់ចូលក្រោមកង់កិនស្លាប់ម្នាក់

%រាជធានីភ្នំពេញ: រថយន្តក្រុងដឹកអ្នក ដំណើរ បានបើកអែបស្តាំមិនប្រយ័ត្ន ទៅកៀរក្មេងប្រុសជំទង់ម្នាក់ អាយុ ១៤ ឆ្នាំ ដែលកំពុងជិះម៉ូតូស្របទិសគ្នា ឲ្យដួល ហើយក្មេងប្រុស ក៏ខ្ទាតចូល ក្រោមកង់រថយន្តកិនពីលើបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើត ហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ នឹង ៥០ នាទី រសៀល ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចកើត ស្ថិតនៅ ត្រង់ចំណុចមុខវត្តវង្កដបុរី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តា​មប្រភពព័ត៌មានពីសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេបានឃើញក្មេងប្រុស ជំទង់ម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក ធូឌេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-7853 តាមបណ្ដោយ មហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តក្រុងដឹកអ្នក ដំណើរមួយគ្រឿង ពណ៌ខៀវខ្ចី លាយស បើបរដោយបុរសម្នាក់ ពាក់ ស្លាកលេខ រដ្ធ37-30049 បើកបរ ស្របទិសដៅគ្នា ក្នុងល្បឿនលឿនល្មម
បានបត់អែបស្តាំ មិនមានការប្រុង ប្រយ័ត្ន ងាកមើលឆ្វេងស្ដាំ ក៏ជ្រុលទៅ ប៉ះដៃចង្កូតម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូ ដួល​ រមាលចូលក្រោមកង់រថយន្ត ខាងក្រោយ កិនបែកក្បាលស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែ ម្ដង។ ប្រភពព័ត៌មានបន្តថា ក្មេងប្រុសជំទង់ អាយុ ១៤ មានឈ្មោះ រស់ បញ្ចរ័ត្ន ភ្លាមៗនោះដែរ កម្លាំង សមត្ថកិច្ច ជំនាញបានចុះវាស់វែង រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបាន សមត្ថកិច្ចដឹកយកទៅរក្សាទុក នៅ ស្នងការដ្ឋានគរបាលចរាចរណ៍ រាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ។ ផល្លី

រថយន្តក្រុងអែបស្តាំមិនបានមើលទៅកៀរម៉ូតូដួលខ្ទាតម្ចាស់ចូលក្រោមកង់កិនស្លាប់ម្នាក់ រថយន្តក្រុងអែបស្តាំមិនបានមើលទៅកៀរម៉ូតូដួលខ្ទាតម្ចាស់ចូលក្រោមកង់កិនស្លាប់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.