បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់

រាជធានីភ្នំពេញ: បុរសម្នាក់ ដឹកនារី ពីរនាក់ បើកម៉ូតូលឿនពេក ផ្លូវកោង លើស្ពានអាកាសស្ទឹងមានជ័យ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកខឿនស្ពានដួលរងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ នឹង ២០នាទី យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវ លេខ ២៧១ ទិសដៅពីត្បូងទៅជើង ត្រង់ចំណុច នៅលើស្ពានអាកាស ស្ទឹងជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុ គេបានឃើញម៉ូតួមួយគ្រឿង ម៉ាក SZ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ ដឹកនារីពីរនាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CD-7098 បើកបរតាម បណ្ដោយផ្លូវលេខ ២៧១ លើស្ពាន អាកាសស្ទឹងមានជ័យ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវកោង លើស្ពានស្ទឹងមានជ័យ ជាន់ហ្វ្រាំង មិនទាន់ បណ្ដាលឲ្យជ្រុលទៅបុក ខឿន ផ្លូវលើស្ពាន ដួលអូសប្រមាណ ១០ ម៉ែត្រ បណ្ដាលឲ្យរងរបួសស្រាល ម្នាក់ និងធ្ងន់ពីរនាក់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានដឹកបញ្ជូនយកទៅព្យាលបាល នៅមន្ទីឯកជនមួយកន្លែង ឯម៉ូតូជន រងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលចរាចរណ៍ជើងគោក ខណ្ឌទួលគោក រងចាំឲ្យម្ចាស់ដឹងខ្លួន មកយកត្រឡប់ទៅផ្ទះវិញ។ ផល្លី

បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:44:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.