ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
រាជធានីភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូ លឿនពេក គេចម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ៧ ខែ កក្ដដា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ២៧១ ត្រង់ចំណុច មុខខារ៉ាអូខេ ញ៉ូស្តារ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX-2321 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតខាងលើ បានវ៉ាជែងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យអកហ្សើដួលបោកនឹងថ្នល់រង របួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់យកម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅប៉ុស្តិ៍ទឹកថ្លា រងចាំសាច់ញាតិមកទទួល យកទៅផ្ទះវិញ៕ ស៊ីន កុសល
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បើកម៉ូតូលឿនពេកដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:55:00 PM
Rating:
No comments: