មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីខួបកំណើតមិត្តភក្តិត្រូវស្ទាវមួក្រុមដេញកាប់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
រាជធានីភ្នំពេញ៖ យុវជនពីរនាក់ ជិះម៉ូតូ ចេញមកពីខួបកំណើតមិត្តភក្តិ ត្រឡប់មក ផ្ទះវិញត្រូវស្ទាវមួយក្រុម ជិះម៉ូតូដេញតាម កាប់ពីក្រោយបណ្ដាលឲ្យម្នាក់រងរបួសស្រាលម្នាក់ និងរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ នឹង ១០ នាទីយប់ថ្ងែទី ១៧ ខែ កក្កដា ឆ្នាំ ២០១៦ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច នៅត្រង់ ចំណុចលើស្ពានអាកាស ៧ មករា (តោពីរចាស់) ស្ថិតក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើត ហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8495 ចេញពីខួបកំណើតមិត្តភក្តិ មួយកន្លែង វិលត្រឡប់មកផ្ទះវិញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែមានស្ទាវ បួននាក់ជិះម៉ូតូពីរគ្រឿងមួយគឿង ម៉ាក សង់ មួយគ្រឿងទៀត ម៉ាកស្កូបពី មិនចាំស្លាក លេខ ជិះជ្រែដេញមកពីក្រោយ បានដក ដាវសាំម៉ូរ៉ៃ កាប់ពីក្រោយជនរងគ្រោះ ម្នាក់មួយដាវចំខ្នង រងរបួសស្រាល ឯម្នាក់ទៀតចំក្បាលរងរបួសធ្ងន់ ហលយខណៈពេលកំពុងកើតហេតុ ជនរងគ្រោះដោយភ័យខ្លាំងពេក បានបើកម៉ូតូទាំងឈាមស្រោចពេញមុខ និងខ្លូន ឯចំណែកជនបង្ក បានជិះដេញតាម ជនរងគ្រោះពីក្រោយយ៉ាងប្រកៀកប្រកិត តែត្រូវជនរងគ្រោះ បន្ថែមល្បឿនយ៉ាងលឿន សំដៅរកអន្តរាគមន៍ពី ប៉ូលីសចរាចរណ៍ ពេលឃើញសភាពបែបនេះ ជនបង្ក បាននាំគ្នាបើកម៉ូតូបកក្រោយយ៉ាងលឿន គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះបាននាំគ្នា ដើរចូលទៅមន្ទីពេទ្យឯកជនមួយកន្លែង ដើម្បីព្យាបាលរបួសដោយខ្លួនឯង រួចក៏នាំគ្នា ជិះម៉ូតូទៅផ្ទះដោយខ្លួនឯងបាត់ទៅ។ ថូ ផល្លី
ចេញពីខួបកំណើតមិត្តភក្តិត្រូវស្ទាវមួក្រុមដេញកាប់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចេញពីខួបកំណើតមិត្តភក្តិត្រូវស្ទាវមួក្រុមដេញកាប់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.