មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឈប់ភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងទៀតបើកកៀរបណ្តាលឲ្យទៅបុកគំរបលូបែកកង់ទៅមុខលែងរួច


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: បុរសម្នាក់បើករថយន្ត ហ៊ីយ៉ានដាយដឹកអុីវ៉ានពេញ បានឈប់ស្ដុប ស្រាប់តែមានរថយន្ត ក្រឡុកស៊ីម៉ងត៍របស់ ក្រុមហ៊ុនសេស៊ីមែន បើកស្របគ្នាមកពី ក្រោយ បានកៀរអូស បណ្ដាលឲ្យទៅបុក គំរបលូ បែកកង់មុខ ខាងស្ដាំ រួចជ្រុលទៅ ប៉ះបង្គោលភ្លើងស្តុប ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី៤ ខែ កក្ដដា ឆ្នាំ ២០១៦
តាមបណ្តោយផ្លូវ ៣០ ម៉ែត្រ ត្រង់ចំណុច ស្តុបរោងចក្រអ៊ីខាង ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហ៊ីយ៉ានដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3720 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់ភ្លើងស្តុប ស្រាប់ពេលនោះក៏មាន រថយន្ត HINO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9466 របស់ក្រុមហ៊ុន ខេស៊ីមែន បើកបរដោយ យុវជនម្នាក់ ស្របគ្នាមកពីក្រោយ ដោយមិនបានគោរពភ្លើងស្តុបទេ បានបើកវ៉ាជែងបណ្ដាលអោយកៀរជាប់កន្ទុយខាងក្រោយ អូសមកបុកលូ បែកកង់ ខាងមុខ ជ្រុលទៅប៉ះបង្គោលភ្លើងស្តុប ទៅមុខលែងរួច ឯតៃកុងរថយន្តក្រឡុក ស៊ីម៉ងត៍ ដឹងថា រថយន្តរបស់ខ្លួនកៀរ រថយន្តគេហើយ បានបើកទ្វារថយន្ត គេចខ្លួនបាត់ ទុករថយន្តចោលបណ្ដាល អោយស្ទះចរាចរណ៍ណែនតានតាប់ពេញផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងយក រថយន្តទាំងពីរគ្រឿង ទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
បើករថយន្តឈប់ភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងទៀតបើកកៀរបណ្តាលឲ្យទៅបុកគំរបលូបែកកង់ទៅមុខលែងរួច បើករថយន្តឈប់ភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងទៀតបើកកៀរបណ្តាលឲ្យទៅបុកគំរបលូបែកកង់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.