មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនពីរនាក់ត្រូវក្មេងទំនើងមួយក្រុមវ៉ៃរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: យុវជនពីរនាក់ ត្រូវក្មេងទំនើង បើកម៉ូតូពីរគ្រឿងមានគ្នា ប្រាំនាក់ មកពីក្រោយកាន់សុទ្ធតែ ដាវសាម៉ូរ៉ៃ និងដំបង ស្ទាក់វ៉ៃទៅលើយុវជនពីរនាក់ ដោយមិនដឹងមូលហេតុ បណ្តាលអោយរង របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ហើយជនដៃដល់ម្នាក់ត្រូវចាប់បានភ្លាមៗ និងបួននាក់ទៀតឡើងជិះម៉ូតូបាត់ស្រម៉ោល។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ៥ ខែ កក្ដដា ឆ្នាំ ២០១៦ តាមបណ្តោយ ផ្លូវ ១០៨៦ ត្រងចំណុចមុខខារ៉ាអូខេ អុឹមភើរៀល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ពីរនាក់ បើកម៉ូតូមួយគ្រឿង ម៉ាកគុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស៊េរីចាស់ ឃ-8568ក.ណ.1 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខាងលើ ស្រាប់តែ មាន ក្រុមក្មេងទំនើង មានគ្នា ៥ នាក់ ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាក មកពីក្រោយ កាន់សុទ្ធតែដាវសាម៉ូរ៉ៃ និងដំបងគ្រប់ដៃ មកស្ទាក់វ៉ៃទៅលើយុវជនពីរមិនដឹងមានមូលហេតុ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ភ្លាមៗនោះដែរស្របពេល កម្លាំងអាវុធហត្ថ កំពុងតែល្បាត ក៏ធ្វើការ ចាប់បានម្នាក់ភ្លាមៗ និងបួននាក់ទៀត បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដាក់ រថយន្តមិត្តភក្តិទៅសង្គ្រោះភ្លាមៗ ចំណែក ជនដៃដល់ត្រូវបានកម្លាំងអាវុធហត្ថនាំខ្លួន មកសាកសួរដើម្បីចាប់បក្យពួកបន្តទៀត។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យុវជនពីរនាក់ត្រូវក្មេងទំនើងមួយក្រុមវ៉ៃរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ យុវជនពីរនាក់ត្រូវក្មេងទំនើងមួយក្រុមវ៉ៃរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.