មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ ១គ្រាប់ បណ្តាលឲ្យរងរបួស


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: ស្ត្រីម្នាក់ត្រូវជនមិនស្គាល់ មុខ បាញ់១គ្រាប់ត្រូវចំកែងជើងខាងឆ្វេង អោយរងរបួសត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍បាញ់ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង ១១ នឹង ១០យប់ ថ្ងៃទី ៥ ខែ កក្ដដា ឆ្នាំ ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ បេតុងលេខ ៤៣២ ត្រង់ចំណុចក្រោយ រោងចក្រដែកគោល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ប្រាក់ សុខឃាង អាយុ ៥២ ឆ្នាំ មានមុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ក្រោយរោងចក្រដែកគោល បន្ទប់លេខ ៤A ចំណែកប្ដីមានឈ្មោះ ធន ធឿន អាយុ ៥៥ មានមុខរបរ រត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា។
តាមសាក្សីជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់ បានសំរាកក្នុងបន្ទប់របស់គាត់ ដោយចាំប្ដីយូរពេក ព្រោះប្ដីរបស់គាត់ត្រូវ បាន បងប្អូននៅបន្ទប់ជិតគ្នា ហៅមកផឹកស៊ី ខណៈពេលនោះ គាត់បានចេញពីបន្ទប់ ដើរមកហៅប្ដីទៅបន្ទប់សំរាក ស្រាប់តែ មានជនមិនស្គាល់មុខបានបាញ់១គ្រាប់ មិនដឹងបាញ់មកពីទីណា បណ្ដាលអោយត្រូវ កែងជើងខាងឆ្វេងរងរបួសតែម្តង ហើយ ភ្លាមៗនោះដែរ ត្រូវបានសាច់ញាតិបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានមកសួរនាំ និងប្រមូល វត្ថុតាងដើម្បីកំណត់មុខសញ្ញាឈានទៅដល់ចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490

ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ ១គ្រាប់ បណ្តាលឲ្យរងរបួស ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ ១គ្រាប់ បណ្តាលឲ្យរងរបួស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.