មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកូរ៉ូឡាលឿនពេកបុករថយន្តកាមរីហៃព្រីតវិលមួយជុំរងការខូចខាតទៅមុខលែងរួច


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ៖ នារីវ័យក្មេងពីរនាក់ បើករថយន្តមួយគ្រឿងតាមបណ្ដោយផ្លូវ ១៩៩ ក្នុងល្បឿនមធ្យម ត្រូវរថយន្តកូរ៉ូឡា បើកដោយយុវជនម្នាក់ បោះពួយយ៉ាងលឿន បានជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីរវិលមួយជុំទៅមុខលែងរួច និងរងការខូចយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង ១ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែ កក្ដដា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ១៩៩ ត្រង់ចំណុចកែងផ្លូវ ៣១០ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន។
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីពីរនាក់ បើករថយន្តកាមរី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7456 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុច កើតហេតុខាងលើ មានរថយន្តកូរ៉ឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-3247 បើកតាមបណ្ដោយផ្លូវ ៣១០ បោះពួយយ៉ាង លឿន ចាប់ហ្វាំងមិនទាន់ បានជ្រុលទៅបុក ពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីរវិលមួយជុំ ទៅមុខលែងរួច រថយន្តទាំងពីររងការ ខូចដូចគ្នាយ៉ាងដំណំតែសំណាងល្អមិនបណ្ដាលអោយអ្នកណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមក ដល់អោយភាគីទាំងសងខាងសំរបសំរួលគ្នាដោយភាគីខាងរថយន្តកូរ៉ឡា ព្រមសង ដោយយករថយន្តហាយព្រីតទៅជួសជុលឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើករថយន្តកូរ៉ូឡាលឿនពេកបុករថយន្តកាមរីហៃព្រីតវិលមួយជុំរងការខូចខាតទៅមុខលែងរួច បើករថយន្តកូរ៉ូឡាលឿនពេកបុករថយន្តកាមរីហៃព្រីតវិលមួយជុំរងការខូចខាតទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.