មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឈប់ម៉ូតូដកលុយទូATM ត្រូវចោរបាញ់ប្លន់យកម៉ូតូទៅបាត់

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ យុវជនម្នាក់ត្រូវជនសង្ស័យ មានគ្នាពីរនាក់ បាញ់ពីរគ្រាប់បណ្តាលឲ្យ រងរបួសជាទម្ងន់ ប្លន់យកម៉ូតូ ហុងដាឌ្រឹមសេ ១២៥ ពណ៌ខ្មៅ បានសម្រេចដោយសុត្ថិភាព ខណៈដែលជនរងគ្រោះ ចុះទៅដកលុយ ពីទូរ ATM នៅមុខហាងកាហ្វេ យីហោ ( ដេលី ) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន កាលពីវេលាម៉ោង  ១ នឹង ២០ នាទីយប់ ឈានចូល ថ្ងៃទី ១០ ខែ សីហា  ឆ្នាំ ២០១៦ ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
សាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រាដែលជនរង គ្រោះកំពុងជិះម៉ូតូម្នាក់ឯងម៉ាក ហុងដា ឌ្រឹមសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៦ មិនចាំស្លាកលេខ បានជិះតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូបត់ឆ្វេង ឡើងទៅចិញ្ចើមផ្លូវ ក្នុងគោលបំណង ដកលុយទូរ ATM ដែលនៅទល់មុខហាង កាហ្វេ យីហោ(ដេលី)  ស្រាប់តែនោះ លេចមុខជនសង្ស័យ ២ នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មកឈប់ក្បែរជនរងគ្រោះ ហើយបក្ខពូក ជនសង្ស័យនោះ ក៏ដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់ជនរងគ្រោះ ដោយជនរងគ្រោះឃើញ បែបនេះក៏ព្យាយាមប្រទាញប្រទង់ជាមួយជនល្មើស ធ្វើអោយជនល្មើស ខឹងក៏បាញ់ប្រហារ មកលើជនរងគ្រោះចំនួន ៣ គ្រាប់ បណ្តាល ឲ្យត្រូវពីរគ្រាប់ ត្រូវភ្លៅមួយគ្រាប់ខាងស្តាំ  និងក្បែរខ្លៀកខាងស្តាំមួយគ្រាប់បណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ។
ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ
ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ក្រោយពីធ្វើកម្មភាពរួចហើយ ក្រុមចោរបាន ឡើងជិះម៉ូតូរបស់ជនរងគ្រោះគេចចេញទៅបាត់ដោយសុវត្ថិភាពតែម្តង។ ទោះជាយ៉ាង ណាមិត្តភក្តិរបស់ជនរងគ្រោះបាននិយាយ បន្ថែមថា ពួកគេបានញុំាអីជុំគ្នានៅគ្រា ដោយពេលនោះជនរងគ្រោះបានទាមទារ ជិះម៉ូតូម្នាក់ឯង មកក្រៅដើម្បីលុយពីទូ ATM  មិនទាន់បាន ២០ នាទីផង ពួកគេក៏បានទទួលដំណឹងថា ជនរងគ្រោះត្រូវចោរបាញ់ប្លន់យកម៉ូតូបាត់ទៅហើយ ។ ភ្លាមៗសមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ដោយទទួលបានភិនភាគ និងដំណើររឿងខ្លះៗ ពីអ្នកឃើញហេតុផ្ទាល់ ភ្នែក ហើយអ្វីដែលសំខាន់ គឺសមត្ថកិច្ចបានដឹងតែ ស្លាកលេខ ភ្នំពេញ 1656 ប៉ុណ្ណោះ ហើយពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវចំពោះករណីនេះ។
បន្ទាប់ពីកើតហេតុ ម្ចាស់ម៉ូតូដែលរងរបួស ដេកក្នុងថ្លុកឈាមនោះ ត្រូវបានរថយន្ត សាមុយ ដឹកបញ្ជូនទៅ សង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាលម៉ែត្រ ។ ប្រជាជន រស់នៅទីក្រុងភ្នំពេញនិយាយថា ទីក្រុងយើងសព្វថ្ងៃនេះ ពិតជាគួរអោយ ខ្លាចណាស់ ជាពិសេសនៅពេលរាត្រីតែម្តង  ព្រោះថាសកម្មភាពឆក់ប្លន់កើតមានឡើងមិនចេះចប់មិនចេះហើយ  មានទាំងកាប់ មានទាំងបាញ់ មានទាំងវៃ គ្រប់រូបភាព តែម្តង ទោះជាទីក្រុងភ្នំពេញ មានសមត្ថកិច្ច យាមកាមល្បាតគ្រប់ច្រកយ៉ាងណាក៏ដោយ បទល្មើសឆក់ប្លន់នេះ នៅមិនបានធូរស្បើយ ឡើយ។ ដូច្នះប្រជាជនសង្ឃឹមថា ទីក្រុងភ្នំពេញ និងមានសុវត្ថិភាពល្អ ប្រសើរ ឡើងវិញ នៅពេលខាងមុខនេះ ៕ ស៊ីន កុសល
ឈប់ម៉ូតូដកលុយទូATM ត្រូវចោរបាញ់ប្លន់យកម៉ូតូទៅបាត់ ឈប់ម៉ូតូដកលុយទូATM ត្រូវចោរបាញ់ប្លន់យកម៉ូតូទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:06:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.