មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង រងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់

ភ្នំពេញ៖​ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់យ៉ាងលឿន ជ្រុលទៅបុកពេញទំហឹង បណ្តាលអោយរងតបួសទាំងសងខាង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០ នាទីយប់ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ​ កែងនឹងផ្លូវ ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
loading...
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-6385​ ជិះគ្នាពីរនាក់ប្ដីប្រពន្ធ ទិសដៅពីត្បូងមកជើង​ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ លុះមកដល់ត្រង់ចំណុចកើតហេតុ​ បត់ឆ្វេងដៃមកផ្លូវ ៩០ ស្រាប់តែមានម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1BA-6989 ​ជិះដោយបុរសម្នាក់ ទិសដៅបញ្ជ្រាស់ទិសគ្នាពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីម៉ូតូស្តុបពីរងរបួសប្តីធ្ងន់ រីឯប្រពន្ធរងតបួសស្រាល ចំណែកម៉ូតូសង់ដួលអូសជិន ២០មែត្រ បណ្តាលអោយម្ចាស់ម៉ូតូឌ្រីមសង់វិលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ធ្វើការទំនាក់ទំនងទៅជំនាញ ចរាចរណ៍ ខណ្ឌដូនពេញ ដើម្បីមកធ្វើការវាស់វែងយកម៉ូតូទាំង ២ គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ​។
បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង រងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់ បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង រងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.