មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សន្និសិទកាសែតបង្ហាញមុខក្រុមចោរ ៤នាក់ ប្លន់យ៉ាងសកម្មនៅ ភ្នំពេញ


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៦ ស្នងការ រាជធានីភ្នំពេញ ធ្វើសន្និសិទកាសែត បង្ហាញខ្លួនក្រុម ចោរប្លន់យ៉ាងសកម្ម នៅពេលព្រលប់ និងជិតភ្លឺ បន្ទាប់ពីមានករណីប្លន់ បាញ់ជនរងគ្រោះ បណ្ដាលអោយរបួសធ្ងន់ យកម៉ូតូ ១ គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1FX-1665 នៅពេលជនរងគ្រោះ កំពុងបើកប្រាក់នៅទូរ ATM កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១ នឹង ៣០ នាទីរំលងអាធ្រាត្រ នៅចំណុចមុខ ផ្ទះលេខ ២០២-២០៤ ផ្លូវព្រះសីហនុ ភូមិ ៤ សង្កាត់បឹង កេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងប្លន់ម៉ូតូ១គ្រឿងទៀត ម៉ាកសង់ ០១៦ កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១ នឹង ៣០ នាទី នៅចំណុចស្ថានីយ៍ប្រេងសាំង តេលា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ប្លន់ម៉ូតូ១គ្រឿងទៀត ម៉ាក ZoomerX ពណ៌ត្រួយចេក ស៊េរី ២០១៥ ពាក់ស្លាកលខ ភ្នំពេញ 1FX-7862 កាលថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១ នឹង ៣០ នាទីយប់ នៅចំណុចផ្ទះលេខ ១៤ ផ្លូវលេខ ២៤៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
ឆ្លងតាមការ ស្រាវជ្រាវតាមជំនាញ នៅថ្ងៃទី ១០-១១ ខែ សីហា ឆ្នាំ ២០១៦ ការិយាល័យ នគរបាលកំរិតធ្ងន់ សហការជាមួយ ការិយាល័យ កំរិតស្រាល អធិការដ្ឋាន ខណ្ឌដូនពេញ អធិការដ្ឋានខណ្ឌចំការមន អធិការដ្ឋាន នគរបាលខណ្ឌទួលគោក និងអន្តរាគមន៍ពិសេស បានធ្វើការឃាត់ខ្លួន បានជនសង្ស័យបួននាក់ ជនសង្ស័យទី១ មានឈ្មោះ ចំរើន វាសនា ហៅ ស្នា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្នផ្ទះជួល ផ្លូវលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅ ថ្ងៃ ១១ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ១១ នឹង ៣០ នាទី ជនសង្ស័យ ទី២ មានឈ្មោះ គីម ពៅ ហៅ ពេជ្រ ហៅ អាពៅ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ម្ដុំឡឥដ្ឋ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ខ្លួនថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១១ យប់ ទី៣ មានឈ្មោះ មាស សំណាង ហៅ អាងោល ហៅអាខ្មៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៤ មានឈ្មោះ ខាត់ សុឃីម ហៅ អាតោ អាអូរ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ ៣០អឺ ផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៦ នឹង ៤០នាទី។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ដកហូតបានសម្ភារៈជាវត្ថុតាង រួមមាន អាវុធខ្លី១ ដើម ម៉ាក កា៥៤ គ្មានលេខ បង់ចំនួន ១ គ្រាប់ ៨គ្រាប់ និងម៉ូតូឌ្រីមសង់ ២គ្រឿង ០១៦ ជាម៉ូតូជនរងគ្រោះ ជនសង្ស័យទាំងបួននាក់ បានឆ្លើយសារភាព ថា ខ្លួនបានធ្វើសកម្មភាពប្លន់បាញ់ យកម៉ូតូចំនួនបីដងរួចមកហើយ។
បច្ចប្បន្នជនសង្ស័យទាំងបួននាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានរៀបចំឯកសារសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក បក្ខពួកនៅសេសសល់ដែលកំពុងគេចខ្លួន សមត្ថកិច្ចយើងកំពុងតែបន្តធ្វើការស្វែងរកចាប់ខ្លួនជាបន្តទៀត។ ស៊ីន កុសល
សន្និសិទកាសែតបង្ហាញមុខក្រុមចោរ ៤នាក់ ប្លន់យ៉ាងសកម្មនៅ ភ្នំពេញ សន្និសិទកាសែតបង្ហាញមុខក្រុមចោរ ៤នាក់ ប្លន់យ៉ាងសកម្មនៅ ភ្នំពេញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 4:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.