មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងស្តាំ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសស្រាល ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ត កុងតឺន័រ កំពង់តែបើកបរដឹកទូរទទេ ចំកាងមុខរងកាខូចខាតយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨ នឹង ២០ នាទីយប់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦ ត្រង់ចំណុចស្តុបលូ ៥ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមាមជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសាក្សីបានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1850 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ បានឆ្លងផ្លូវបេតុងកែងលូ ៥ ក៏ជ្រុលទៅបុកកាងរថយន្ត ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-2336 បើកតែឋម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យខ្ទាតចេញពីរថយន្ត ឯម៉ូតូចូលក្រោមកង់  រងរបួសជើងស្តាំ បន្តិចក្រោយមក អ្នកបើក រថយន្តបានបើកទ្វារគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ភ្លាមៗហើយតេហៅជំនាញចរាចរណ៍ ខណ្ឌមានជ័យ ធ្វើការវាស់វែងហើយទុក ពេលអោយចរចាគ្នាសិនបន្តិចក្រោយមកតំណាងខាងកុងតឺន័រមកដល់ ភាគីម៉ូតូទារសំណង ចំនួន ៣00$ តែសំណងបាន២២០$ ដើម្បីបញ្ចប់រឿង។ ផ្កាយព្រឹក

ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងស្តាំ ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុករងរបួសបាក់ជើងស្តាំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.