មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកដើររើសអេតចាយរងរបួសធ្ងន់ រួចបន្តទៅបុកបង្គោលភ្លើងឡើងទ្រេតទើបទៅមុខលែងរួច


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39

ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ខ្មៅ លឿនពេក ងោកមួយភាំង បានរេចង្កូតទៅបុក បុរសដើររើសអេតចាត តាមផ្លូវម្នាក់រងរបួសធ្ងន់ រួចរថយន្ត មិនទាន់ អស់ល្បឿន បានជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវបណ្តាលអោយទ្រេតមួយដើម រីឯអ្នកបើកបរមិនមានរងរបួសទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៤០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៧ សីហា ២០១៦ នៅតាមបណ្តោយផ្លូវ ២៧១ មុខសាលាវិទ្យាល័យជា ស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមសាក្សីដែលឃើញហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-0556 តាម បណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុៈមកដល់ចំណុច កើតហេតុ ជាកន្លែងផ្លូវកោង បានរ៉េចង្កូតមក ស្តាំដៃធ្លាក់ផ្លូវ ជ្រុលទៅបុករទេះបុរសម្នាក់ កំពុងរើសអេតចាយ តាមគំនរសំរាមបុើងរាយប៉ាយពេញផ្លូវ បណ្តាលអោយបុរសរើស អេតចាយ រងរបួសធ្ងន់ ហើយរថយន្តមិនទាន់ អស់ល្បឿនក៏ ជ្រុកទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវទ្រេត ១ដើម  បណ្តាលឲ្យរថយន្ត បែកកង់ទាំង ២ និងខ្ទេចស្រុញមួយ ណាត់មុខ ទើបទៅមុខលែងរួច ។
បើតាមសម្តីពីបុរសដែបើករថយន្ត បង្កវិញ បានឲ្យដឹងថា គាត់ងងុយគេង បើកងោក មួយភាំង ព្រោះគាត់បើកបរផ្លូវឆ្ងាយ ទើបមកពីខេត្ត ដល់ពេលបើកភ្នែកមកវិញ ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត និងជាអ្នកបើកបរ បង្កបាន នាំជនរងគ្រោះ ដោយដឹកតាមម៉ូតូឌុមទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យរ៉ុស្ស៊ី រួចបានត្រឡប់មកកន្លែង កើតហេតុវិញ បន្ទាប់មកសមត្ថកិច្ចបានទៅ ដល់កន្លែងកើតហេតុ ទាក់ទងទៅជំនាញ ចរាចរណ៍ក្រុងអោយចុះមកវាស់វែង ស្ទួចយក រថយន្តបង្ក  យកទៅកាន់ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា ។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកដើររើសអេតចាយរងរបួសធ្ងន់ រួចបន្តទៅបុកបង្គោលភ្លើងឡើងទ្រេតទើបទៅមុខលែងរួច បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកដើររើសអេតចាយរងរបួសធ្ងន់ រួចបន្តទៅបុកបង្គោលភ្លើងឡើងទ្រេតទើបទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.