មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន ៥១កញ្ចប់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសក្រុង សហការជាមួយកម្លាំងនគរបាល ខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួន ហើយឆែក ឆេររកឃើញថ្នាំញៀន ៥១ កញ្ចប់ នៅលើខ្លួន ដែលសង្ស័យបុរសខាងលើ ជាអ្នកចែកចាយ គ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ នឹង ២៥ នាទីយប់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំរោងចក្រឆ្នាំង ផ្លូវលំ ភូមិ ២៣ ក្រុម ១០៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពពីកន្លែងកើតហេតុ បានអោយ ដឹងថា ខណៈពេលកម្លាំងអន្តរាគមន៍ពិសេស ក្រុង សហការជាមួយកម្លាំងនគរបាល ខណ្ឌទួលគោក បានធ្វើការល្បាតត្រង់ចំណុច ដ៏ស្មុគស្មាញខាងលើ ហើយស្រាប់តែប្រទះ ឃើញបុរសម្នាក់កំពុងតែអង្គុយលើម៉ូតូមួយគ្រឿងម៉ាក Furtune ពណ៌ ខ្មៅ ពាក់ស្លាក លេខ នគរបាល 1-0007 ហើយមានការ សង្ស័យ ក៏បានឃាត់សួរនាំ និងធ្វើការ ឆែកឆេរ លើខ្លួនក៏បានរកឃើញថ្នាំញៀន ចំនួន ៥១ កញ្ចប់ រួចក៏បាននាំខ្លួន និងវត្ថុតាង យកមកាន់អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីសួរនាំ។

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
បើតាមប្រភពពីសមត្ថកិច្ចដដែល បានអោយដឹងថា បុរសដែលត្រូវឃាត់ខ្លួន ខាងលើមានឈ្មោះ ថា គន្ធា អាយុ ២៤ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិគាងជ្រៃ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីធ្វើការសាកសួររួចមកបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការរងចាំចាត់ការទៅតាមនីតិវិធី ។ ស៊ីន កុសល
ឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន ៥១កញ្ចប់ ឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន ៥១កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.