ឆក់ទូរស័ព្ទបានហើយ រត់មិនរួចត្រូវអ្នកស្រុកព័ទ្ធចាប់បានម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ទូរស័ព្ទបានហើយ រត់មិនរួចត្រូវអ្នកស្រុកព័ទ្ធចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័ុយម្នាក់បើកម៉ូតូនិក មួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីម្នាក់ បានហើយ តែរត់មិនរួច ត្រូវបាន អ្នកស្រុកព័ទ្ធចាប់បាន នាំគ្នាស្វាគមន៍ មួយដៃមួយជើង ទើបប្រគល់អោយសមត្ថកិច្ច ខណ្ឌចំការមន។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅត្រង់ចំណុច ផ្លូវបំបែកជាប្រាំ ក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ប្រុស ឧត្ដម ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ។
នារីរងគ្រោះមានឈ្មោះ ឡយ សុផាត អាយុ ២៦ ឆ្នាំ មានមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៦៨ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិឃ្មត់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានបើក ម៉ូតូ ១ គ្រឿង ម៉ាកស្មាកវី ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-1751 តាមបណ្ដោយផ្លូវ ៤៣២ ទិសដៅពីកើត ទៅលិច គោលបំណងត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចជនសង្ស័យ១នាក់ បើកម៉ូតូនិច ពណ៌ត្រួយចេក ១គ្រឿង មិនមានស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ សាមសុង១គ្រឿង បានហើយ ព្យាយាម បើករត់តែត្រូវបាននារីរងគ្រោះស្រែកចោរៗ គាប់ជួនផ្លូវកំពុងស្ទះផង ក៏ត្រូវបានក្រុម ម៉ូតូឌុបនៅទីនោះ ព្រមទាំងប្រជាជន នាំគ្នាព័ទ្ធចាប់បានស្វាគមន័៍ម្នាក់មួយដៃមួយជើង រួចសមត្ថកិច្ចមកដល់ ក៏បានប្រគល់ អោយសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចសមត្ថកិច្ច មូលដ្ឋាន បាននាំខ្លួនជនសង្ស័យទៅ ប៉ុស្តិ៍ទួលទំពូង ២ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនបន្តទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិដ្ឋាន ខណ្ឌចំការមន រួចបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់។ ឯជនរងគ្រោះក៏បានមកដាក់ពាក្យរួចរាល់ហើយដែរ ហលយក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចក៏បានប្រគល់ទូរសព្ទ័ជូននារីរងគ្រោះផងដែរ។ ស៊ីន កុសល
ឆក់ទូរស័ព្ទបានហើយ រត់មិនរួចត្រូវអ្នកស្រុកព័ទ្ធចាប់បានម្នាក់ ឆក់ទូរស័ព្ទបានហើយ រត់មិនរួចត្រូវអ្នកស្រុកព័ទ្ធចាប់បានម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.