ភ្នំពេញ៖ បុរសពីនាក់ស្រវឹងស្រា បើករថយន្តកាមរីហាយប្រ៊ីត ដេញបុកម៉ូតូ ២គ្រឿង តែត្រូវ ១គ្រឿង រងរបួសធ្ងន់ ទាំងពីរនាក់ រថយន្តបែកកង់ខាងមុខ ខាងស្ដាំកល់ជាប់ចិញ្ចើមផ្លូវ ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០ នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតត្រង់ចំណុចផ្សារធីខេ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android (VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មានគ្នាពីរនាក់ បើករថយន្តកាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-1332 តាមបណ្ដោយផ្លូវលេខ ៣១៥ ខណៈមកដល់ ចំណុចផ្លូវបំបែក កែងផ្លូវលេខ ៥១៦ មិនដឹង ជាមានរឿងអ្វី បានដេញទៅបុកម៉ូតូ ២គ្រឿង មួយគ្រឿងម៉ាកឌ្រីមសង់ ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-3744 កំពុងធ្វើដំណើរបើកស្របគ្នានៅខាងមុខ ពេញទំហឹងបណ្ដាលអោយត្រូវមួយគ្រឿង មានគ្នាពីរនាក់ រងរបួសធ្ងន់ រថយន្តបង្កមិន ទាន់អស់ល្បឿន ក៏ជ្រុលទៅបុកចិញ្ចើមផ្លូវ បណ្ដាលឲ្យដាច់កង់ខាងមុខទៅលែងរួច។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រ ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែកតៃកុង រថយន្ត និងអ្នករួមដំណើរម្នាក់ទៀត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនមក ប៉ុស្តិ៍៍បឹងកក់១ ឃុំបណ្ដោះអាសន្ន រងចាំ ជំនាញមកយកទៅស្នងការ ឯរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ច ជំនាញធ្វើការ វាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំ ធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុកម៉ូតូ រងរបួសធ្ងន់ ២នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:00:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:00:00 PM
Rating:
No comments: