បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត លុចស៊ីស ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត បាទ្បេន បើកបរដោយបុរសម្នាក់ ក្នុង ល្បឿនលឿន ជ្រុលមកបុកចំពាក់ កណ្ដាល ពេញទំហឹង រងការខូចខាតទាំងសងខាង យ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខ ផ្សារត្រពាំងថ្លឺង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android (VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ (VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស 450 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-4969 តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្រវឹងស្រាជោក ខណៈមកដល់ចំណុច កើតហេតុខាងលើ បានបត់ឆ្វេងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តបាទ្បេន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-7221 បើកដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលអោយរថយន្តផ្ទុះពោង ទាំង ២ ម្ចាស់រថយន្តរបួសស្រាល ចំណែក រថយន្តលុចស៊ីសមិនព្រមចុះពីរថយន្តទេ ព្យាយាមបំរុងបើករត់ ក៏ជ្រុលទៅបុកធុង ហ្គាស ដែលគេដាក់ក្នុងរោង បណ្ដាលអោយ រថយន្តដាច់កាឡេ និងដាច់កង់មុខខាងឆ្វេង ទៅលែងរួច ឯម្ចាស់រងរបួសស្រាល។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាង សម្រុះសំរួលគ្នា ខាងលុចស៊ីស សងទៅរថយន្តបាទ្បេន ចំនួន ២០០ ដុល្លារ
និងសងទៅខាងម្ចាស់ផ្ទះ លក់ហ្គាសចំនួន ១០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ៕ ស៊ីន កុសល
សិប្បកម្ម ផ្សាដែក ធ្វើទ្វារ បង្អួច គីម ភាង មានទទួលផ្សាដែក ធ្វើទ្វារ បង្អួច របង បង្កាន់ដៃដែក ជណ្តើរដែក សំយ៉ាបផ្ទះ ដំបូលផ្ទះ ដំបូលឃ្លាំង គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទលេខ 012 / 093 / 060 99 27 41


បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.