បើករថយន្តវ៉ាកុងតឺន័រលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកស្រុកខ្ទេចមួយកំណាត់មុខ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវ៉ាកុងតឺន័រលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកស្រុកខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត COROLLA លឿនពេក បានវ៉ារថយន្តកុងតឺន័រ ផុតទៅហើយ ក៏រេចង្កូតទៅបុកជញ្ជាំងផ្ទះ អ្នកស្រុក បណ្ដាលអោយរថយន្តខ្ទេច ផ្នែកខាងមុខ បែកកង់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៥០ នាទីយប់ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត COROLLA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0454 តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តកុងតឺន័រមួយគ្រឿង មិនចាំម៉ាក បានវ៉ាផុតទៅហើយ តែបានបួងចង្កូតមក ខាងស្តាំវិញ ក៏ជ្រុលទៅបុកគំរបលូ រួចរថយន្តហោះទៅបុកជញ្ជាំងផ្ទះពេញទំហឹង បណ្ដាលអោយផ្ទុះពោងទាំងពីរ ម្ចាស់រថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដាច់កង់មុខទៅលែងរួច។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ អោយតំណាង ខាងរថយន្តសំរបសំរួលជាមួយម្ចាស់ផ្ទះ ដោយឃើញស្ថានភាពរថយន្តខូចខាតស្ទើរ ទាំងស្រុង និងម្ចាស់រថយន្តរបួសធ្ងន់ទៀត ទើបម្ចាស់ផ្ទះមិនទាមទារសំណងអ្វីទេ ព្រោះជញ្ជាំងផ្ទះខូចតែខាងក្រៅតែប៉ុណ្ណោះ ហើយអោយស្ទូចរថយន្តចេញយកទៅជួសជុលដោយខ្លួនឯងទៅ៕ ស៊ីន កុសល
បើករថយន្តវ៉ាកុងតឺន័រលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកស្រុកខ្ទេចមួយកំណាត់មុខ បើករថយន្តវ៉ាកុងតឺន័រលឿនពេកជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកស្រុកខ្ទេចមួយកំណាត់មុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.