ភ្នំពេញ៖ ជនជាតិចិនប្តីប្រពន្ធពីរនាក់ បើករថយន្តស៊េរីទំនើប ឆ្លងផ្លូវលឿនពេក ត្រូវម៉ូតូ១គ្រឿង បើកដោយបុរសពីរនាក់ ជ្រុលទៅបុកចំពាក់កណ្ដាល រងរបូសធ្ងន់ និងស្រាល ២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចជិតធនាគារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិន ពីរនាក់ប្តីប្រពន្ធ បើករថយន្តទំនើប BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ U-9728 តាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវយ៉ាងលឿន ស្រាប់តែមានម៉ូតូ ឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FG-3751 បើកដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដូចគ្នា ចាប់ហ្វាំងមិនទាន់ជ្រុលទៅបុក រថយន្តចំពាក់កណ្ដាលពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ ម្នាក់ និងស្រាលម្នាក់ ត្រូវសាច់ញាតិដឹកតាម រុឺម៉កម៉ូតូ យកទៅសង្គ្រោះភ្លាមៗ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានអោយភាគីទាំងពីរ ធ្វើការសំរួលគ្នា ដោយខាងភាគីខាងរថយន្តសងសំណង ទៅខាងម៉ូតូចំនួន ១២០ដុល្លារ ដើម្បីបញ្ចប់រឿង។ ស៊ីន កុសល
បើករថយន្តឆ្លងផ្លូវលឿនពេកត្រូវម៉ូតូបុករងរបួសធ្ងន់ និងស្រាល ២នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:29:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:29:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: