ភ្នំពេញ៖ នារីវ័យក្មេងម្នាក់កំពុងជិះម៉ូតូ ត្រូវជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ កាបូបមិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូ អូសប្រហែល ៥ម៉ែត្រ ហើយប្រតាយប្រតប់គ្នា រួចជនសង្ស័យម្នាក់ បានលើកម៉ូតូជន រងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១១ នឹង ៣៥ នាទី ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចក្បែរផ្លូវច្រកចូលទៅអធិការ ខណ្ឌចំការមន មុខរោងចក្រគង់ហុង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
នារីរងគ្រោះមានឈ្មោះ អ៊ុំ រដ្ឋា អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកហាងមួយកន្លែង ស្នាក់នៅផ្ទះជួល ភូមិព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា រូបនាង ទើបនឹងចេញពីធ្វើការនៅម្តុំហាងម្លប់ស្វាយ ៩៩ ដែលស្ថិតនៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន គោលបំណងត្រឡប់ទៅ ផ្ទះវិញ នៅក្រុងតាខ្មៅ ដោយបានជិះម៉ូតូ ម៉ាក ZOOMER X ពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 1CY-6453 ដោយ ធ្វើដំណើរតាម ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានជនសង្ស័យ ២នាក់ បានជិះម៉ូតូមិនចាំ ម៉ាកមួយគ្រឿង មកពីក្រោយ បានធ្វើ សកម្មភាពឆក់យកកាបូបស្ពាយ ពីរូបនាង តែមិនបានសំរេច ធ្វើអោយម៉ូតូរបស់នាង ដួលអូសរលាត់ដៃជើង ហើយឆ្លៀតពេល កំពុងតែដួល ស្រាប់តែជនសង្ស័យម្នាក់ បានចុះមកលើកយកម៉ូតូរបស់នាង នាំគ្នាជិះគេចខ្លួនទៅបាត់ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចដឹកយកទៅសាកសួរ និងដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ហើយខណ:នៅពេលកំពុងសាកសួរ ក៏ស្រាប់តែមានឮថា ខាងកម្លាំងនគរបាល ព្រហ្មទ័ណ្ឌកំរិតស្រាល បានចូលឆែកឆេរ ផ្អើលផ្ទះសំណាក់យីហោរ ហេងវ៉េងស្រេង ដែលស្ថិតនៅផ្លូវ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃើញម៉ូតូស្រដៀងដូចគ្នា ជាមួយនឹងម៉ូតូជនរងគ្រោះព្រមទាំងមាន ស្នាមកាច់ស្លាកលេខ ព្រមទាំងឃាត់មនុស្ស ប្រុសចំនួន ៤នាក់ រួចហើយបាននាំនារី រងគ្រោះ អោយទៅមើលម៉ូតូ តែពេលទៅ មើលឃើញថា មិនមែនជាម៉ូតូរបស់នាង នោះទេ បន្ទាប់ពីនាំជនរងគ្រោះ ទៅមើលថាមិនមែនជាម៉ូតូរបស់នាងហើយនោះ ម៉ូតូដែលមានស្នាមកាច់ស្លាកលេខ ព្រមទាំងមនុស្សចំនួន ៣ នាក់ត្រូវនាំខ្លួន យកទៅធ្វើការសាកសួរនៅអធិការដ្ធាន ខណ្ឌចំការមន ចំណែកបុរសម្នាក់ទៀត ត្រូវបាននាំខ្លួនទៅសាកសួរនៅ បញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌចំការមន ។ ស៊ីន កុសល
សិប្បកម្ម ផ្សាដែក ធ្វើទ្វារ បង្អួច គីម ភាង
ឆក់យកកាបូបមិនបានសម្រេច ប្លន់យកម៉ូតូរួចជិះគេចខ្លួនបាត់ស្រមោល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:51:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:51:00 PM
Rating:

សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ

No comments: