ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងនារីម្នាក់ បើកម៉ូតូ PCX បញ្ច្រាស់ផ្លូវចរាចរណ៍ មិនប្រយ័ត្ន ត្រូវម៉ូតូឌ្រីមសង់ បើកដោយ យុវជនបីនាក់ ជ្រុលទៅបុកបណ្ដាលឲ្យ រងរបួសធ្ងន់ ៣ និងស្រាល ២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ៤០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី ២៤ ខែ ធ្នួ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខផ្សារ ហេងលី ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
យោងតាមព័ត៌មានពីកន្លែងបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនារីម្នាក់ បើកម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-5766 តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង បញ្ច្រាស់ផ្លូវចរាចរណ៍ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ ត្រូវម៉ូតូ១គ្រឿងទៀត ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-8315 បើកដោយយុវជន មានគ្នាបីនាក់ តាមបណ្ដោយផ្លូវ ២៧១ ពីជើងទៅត្បូង យ៉ាងលឿន បានជ្រុលទៅបុក គ្នាពេញទំហឹងបណ្ដាលបោកនឹងថ្នល់រងរបួសធ្ងន់ ៣នាក់ និងស្រាលពីរនាក់ រណូករណែល លើថ្នល់ត្រូវបានរថយន្តមកដឹកយកទៅសង្គ្រោះភ្លាមៗ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង យកម៉ូតូ ទាំងពីរគ្រឿង ទៅអធិការដ្ឋានចរាចរណ៍ ខណ្ឌទួលគោក រងចាំធ្វើការដោះស្រាយទៅ តាមផ្លូវច្បាប់។ ស៊ីន កុសល
បើកម៉ូតូបញ្រ្ចាសទិសចរសចរណ៍ ត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ និងស្រាល ៥នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: