ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត ចំពាក់កណ្តាលបណ្តាលឲ្យដួលបោកនឹងថ្នល់រងបួសធ្ងន់ ចំណែករថយន្តបើករត់គេចខ្លួន បាត់ស្រមោល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ៥០ នាទីយប់ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចស្តុបទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក ហាយទ្បេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-3221 បើកបរដោយបុរសម្នាក់ តាមផ្លូវលេខ ២៦១ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ស្តុបទីក្រុងបៃតង បំរុង ឆ្លងផ្លូវ មិនទាន់ផុតផង ក៏មានម៉ូតូមួយ គ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-9996 បើកបរដោយយុវជនម្នាក់ តាមផ្លូវ ១៨២ ទិសដៅលិចទៅកើត ក្នុងល្បឿនលឿន ដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក រថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះដួលបោកផ្ទប់នឹងថ្នល់ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តមិនឈប់ទទួលខុសត្រូវនោះទេ បានបើករត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ គ្លីនីករស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ ផងដែរ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្តកិច្ចមូលរដ្ឋាន បានចុះមកដល់ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំសាច់ញាតិ មកទទួលត្រទ្បប់យកទៅផ្ទះវិញ៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដួលរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:50:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:50:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: