ភ្នំពេញ៖ ស្រ្តីម្នាក់ ធ្វើដំណើរ តាមម៉ូតូជាមួយ ប្តី ត្រូវជនសង្ស័យមានគ្នា ២ ជិះម៉ូតូនិច ១ គ្រឿង បានធ្វើសកម្មភាពឆក់ការបូបស្ពាយ បានសំរេច ជិះគេចខ្លួនបាត់ ដោយសុវត្តិភាព។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៣០នាទីយប់ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ជនរងគ្រោះមានឈ្មោះ ប៊ិន ភា ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ក្រោយផ្សារស្ទឹងមានជ័យ ចំណែកប្តីមាន ឈ្មោះ ឡាំ ថាំ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ស្នាក់នៅជាមួយ គ្នា។
តាមប្រភពពីជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់និងប្តី បានចេញពីផ្សារដើមគ គោលបំណងត្រឡប់ ទៅផ្ទះនៅម្តុំស្ទឹងមានជ័យ ដោយបានបើក ម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខ កណ្ដាល 1F-6111 តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុខាងលើ ក៏លេចជនសង្ស័យ មានគ្នាពីរនាក់ជិះម៉ូតូនិច ពណ៌ ស ១គ្រឿង មិនចាំស្លាកលេខ មកពីក្រោយ ធ្វើសកម្មភាព ឆក់ការបូបស្ពាយពីគាត់បណ្ដាលដាច់ខ្សែកាបូប បានសំរេចគេចខ្លួនបាត់ស្រមោល។
គាត់បន្តទៀតថា នៅក្នុងការបូបនោះ រួមមានមានខ្សែកមាស ទំម្ងន់ ៥ជី លុយខ្មែរ ៥២ មឺុនរៀល លុយដុល្លារ ១០០ដុល្លារ ទូរស័ព្ទ ២គ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាតគ្រីម៉ូតូ១សន្លឹក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ នាំជនរងគ្រោះទៅចង្អុលបង្ហាញ កន្លែងឆក់ រួចបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងសាឡាងដើម្បីកំណត់មុខសញ្ញា ឈានទៅដល់ការចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ស៊ីន កុសល
ប្តីប្រពន្ធពីរនាក់ ត្រូវចោរដៃរហ័សឆក់យកកាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:54:00 PM
Rating:

No comments: