ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីរូបគេសម្លាប់ ជនរងគ្រោះដែលជាកម្មកសំណង់ដូចគ្នា ហើយធ្វើល្បិចមកប្ដឹងសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ នៅក្នុងបុរីផ្ទះល្វែងជាន់ទី ១ នៅខាងលិចផ្សារចាក់អង្រែក្រោម ផ្លូវបេតុង លេខ ០៦ ក្រុមទី ២១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
លុះនៅវេលាម៉ោង ២ នឹង ៣០នាទីរសៀល ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ចក៏បាន នាំជនសង្សយ័ទៅធ្វើត្រាប់ពីសកម្មភាព កាប់សំលាប់ទៅលើជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច និងក្រុមអ្នក សារព័ត៌មាន ជនសង្ស័យ បានធ្វើត្រាប់ ព្រមទាំងបានសារភាពថា មុនពេលកើតហេតុ រូបគេបានផឹកស្រាជាមួយគ្នាអស់ចំនួនជិត ២ លីត្រ ខណៈដែលជនរងគ្រោះស្រវឹងមុន ក៏បានចូលដេកក្នុងបន្ទប់ការដ្ឌានកំពុងសាងសង់ ជាន់ទី១ ដែលជាកន្លែងកើតហេតុ ដោយឡែកជនដៃដល់នៅតែបន្តផឹកម្នាក់ឯង ហើយនឹកឃើញរឿងពីថ្ងៃ ខឹងជនរងគ្រោះ សុីបាយមិនលាងចាន និងធ្វើការមិនដិតដល់ ទើបយកកាំបិតបុ័ងតោមកកាប់ចំកញ្ចឹង-ក និងថ្ពាល់ខាងឆ្វេងចំនួន ២កាំបិត ហើយយក ពូថៅដំបន្ថែមទៀត បណ្តាលអោយជន រងគ្រោះ ហូរឈាមជោកពេញបន្ទប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានអោយដឹងថា សពបុរសរងគ្រោះ ខាងលើមានឈ្មោះ ម៉េក សុភ័ក្រ អាយុ ៣៥ ឆ្នាំ មានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល ស្នាក់នៅ ការដ្ឌានកើតហេតុខាលើ មុខរបរ កម្មករសំណង់។
ចំណែកជនសង្ស័យមានឈ្មោះ ព្រឿង កុសល អាយុ ២៥ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅកន្លែងកើតហេតុ ជាមួយជន រងគ្រោះ មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឌាន ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធិច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ សម្លាប់កម្មករសំណង់មកធ្វើត្រាប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:37:00 PM
Rating:

No comments: