ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ
បាក់អស់ ២កង់ ចំណែករថយន្តបង្ក ខូចខាត ផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
ហេតុការនេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅ ចំណុចមុខ ទីស្តីការគណៈមន្ត្រី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក តាកូម៉ា ពីរបាំង ពណ៌ខ្មៅ ពាក់ស្លាកលេខ 2P-2564 បើកបរដោយ បុរសម្នាក់ស្រវឹងស្រាយ៉ាងជោកជាំ តាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់កន្លែង កើតហេតុខាងលើ បានរេចង្កូតទៅបុក ក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ ២កង់ ហើយរថយន្តបង្ក ខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ចំណែកម្ចាស់ បានបើកទ្វាររថយន្តរត់ គេចខ្លួន បាត់ស្រមោល សំណាងល្អ មិនមាននរណាគ្រោះថ្នាក់ទ្បើយ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏ទំនាក់ទំនងទៅសមត្តកិច្ច ជំនាញ យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាម
ផ្លូវច្បាប់៕
ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ២កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

Powered by Blogger.