ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើង បែកកង់ ដាច់កាឡេទៅមុខលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើង បែកកង់ ដាច់កាឡេទៅមុខលែងរួច

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ យុវជនម្នាក់ ស្រវឹងស្រាជោក បើករថយន្តកូរ៉េ ដឹកថ្មពេញ លឿនដូចហោះ បានជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹងទៅមុខលែងរួច។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១ នឹង ៤៥នាទី រសៀល ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦ ត្រង់ចំណុចជាប់ របងផ្លះ មីស្ទ័រគ្លីន បោកអ៊ុតទំនើម ផ្លូវលេខ ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនម្នាក់ បើករថយន្តកូរ៉េមួយគ្រឿង ដឹកថ្មពេញ ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-8637 ស្រវឹងស្រាជោក ទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ ចំណុចកើតហេតុខាងលើ ជាន់ហ្រ្វាំងមិនទាន់ ក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្ត ខ្ទេចខាងមុខ បែកកង់មុខខាងស្តាំ ដាច់កាឡេ ទៅលែងរួច ភ្លាមៗនោះ តៃកុងបានបើកទ្វារថយន្ត គេចខ្លួនបាត់ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ធ្វើការវាស់វែង ដោយតំណាងម្ចាស់រថយន្ត សុខចិត្តសងការខូចខាត ទៅលើបង្គោល ភ្លើងទាំងស្រុង ដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ច បានឲ្យម្ចាស់ អូសរថយន្ត ទៅជួសជុលដោយខ្លួនឯង។
ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើង បែកកង់ ដាច់កាឡេទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើង បែកកង់ ដាច់កាឡេទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:09:00 PM Rating: 5

No comments:

Powered by Blogger.