ភ្នំពេញ៖ បុរសម្នាក់បើករុឺម៉កម៉ូតូបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យម្ចាស់រុឺម៉កម៉ូតូ ផ្លោងធ្លាក់ ទៅនឹងថ្នល់ សំណាងល្អរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០យប់ ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ ត្រង់ចំណុចមុខការ៉ាសសាំង លីមលុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រុឺម៉កម៉ូតូ មួយគ្រឿង ពណ៌ក្រហម
ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0513 បើកបរដោយបុរសម្នាក់ តាមផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ កន្លែងកើតហេតុខាងលើ បំរុងបត់ឆ្វេងឆ្លងផ្លូវ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក ហាយទ្បេនឌ័រ ពណ៌ស្ក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ស្រវឹងស្រាជោកជាំ តាមផ្លូវ ២០០៤ បញ្ច្រាស់ទិសដៅគ្នាពីកើត
ទៅលិច ក្នុងល្បឿនលឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករុឺម៉កម៉ូតូ ពេញទំហឹង បណ្តាលឲ្យម្ចាស់រុឺម៉ក បុើងធ្លាក់ពីម៉ូតូ បោកផ្ទប់នឹងថ្នល់ តែសំណាងល្អរងរបួសស្រាល ចំណែក រថយន្តនិង រុឺម៉កម៉ូតូ រងការខូចខាតទាំង សងខាងយ៉ាងដំណំ។
ពាក់ស្លាកលេខ ភ្នំពេញ 1CQ-0513 បើកបរដោយបុរសម្នាក់ តាមផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ កន្លែងកើតហេតុខាងលើ បំរុងបត់ឆ្វេងឆ្លងផ្លូវ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក ហាយទ្បេនឌ័រ ពណ៌ស្ក គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ស្រវឹងស្រាជោកជាំ តាមផ្លូវ ២០០៤ បញ្ច្រាស់ទិសដៅគ្នាពីកើត
ទៅលិច ក្នុងល្បឿនលឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករុឺម៉កម៉ូតូ ពេញទំហឹង បណ្តាលឲ្យម្ចាស់រុឺម៉ក បុើងធ្លាក់ពីម៉ូតូ បោកផ្ទប់នឹងថ្នល់ តែសំណាងល្អរងរបួសស្រាល ចំណែក រថយន្តនិង រុឺម៉កម៉ូតូ រងការខូចខាតទាំង សងខាងយ៉ាងដំណំ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ឲ្យភាគីទាំងសងខាងសម្រុះសំរួលគ្នា ដោយមិនមានខាងណាសងទៅខាងណាទេ បានត្រទ្បប់ទៅផ្ទះរៀងខ្លួន៕ ស៊ីន កុសល
បើករុឺម៉កម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុករងរបួសស្រាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:21:00 PM
Rating:

No comments: