ភ្នំពេញ៖ យុវជនម្នាក់កំពុងបើកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកកៀរ ដួលរងរបួសបែកមុខបែកមាត់ ហើយបើកគេបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្រោម ស្ពានអាកាស ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android (VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ម្នាក់ បើកម៉ូតូស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-4130 តាម បណ្ដោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកស្របគ្នាមកពីក្រោយបានកៀរ បណ្ដាលអោយដួលបែកមុខមាត់ ចំណែករថយន្តបង្ក បើករត់បាត់ស្រមោល ភ្លាមៗនោះ មានក្មេងស្ទាវ ១ ក្រុម ឆ្លៀតឱកាស បានរត់មកលូកកាបូប យកទូរស័ព្ទ ជនរងបាន ហើយនាំគ្នាគេចខ្លួន បាត់អស់។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ទាក់ទងហៅរថយន្ត មកដឹកជនរងគ្រោះ តែជនរងគ្រោះមិនព្រមទៅសុខចិត្តដើរ ទៅមន្ទីរពេទ្យរុស្សីដោយខ្លួនឯង ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាន ខណ្ឌមានជ័យ រងចាំសាច់ញាតិ យកឯកសារ និងប្រគល់អោយទៅវិញ៕ ស៊ីន កុសល
សិប្បកម្ម គីម ភាង
យុវជនម្នាក់ត្រូវរថយន្តបើកកៀរដួលរងរបួសបែកមុខបែកមាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ

No comments: