មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករងយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា ជោកជាំ បើករថយន្តទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្ត មិនទាន់អស់ល្បឿន ក៏ជ្រុលទៅមុខប្រមាណជា ១០០ ម៉ែត្រ ទៅមុខលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង១០ នឹង ៥០ នាទីយប់ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ធទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6323 បើកបរ ដោយបុរស់ជនជាតិចិនម្នាក់ ស្រវឹងស្រា ជោកជាំ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដូចហោះ ស្រាប់តែមកដល់កន្លែងកើតហេតុ ខាងលើ បានរេចង្កូតទៅបុកក្បាលនាគ ចែកទ្រូងផ្លូវពេញទំហឹង បណ្តាល ឲ្យក្បាលនាគ ខ្ទាតចេញប្រមាណជាង ២ ម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តទៅមុខប្រមាណជា ១០០ ម៉ែត្រ ទើបទៅមុខលែងរួច រថយន្តបង្កបានផ្ទុះពោង ចេញទាំងពីរ ខូចខាតផ្នែកខាងមុខខាងស្តាំ យ៉ាងដំណំ ភ្លាមៗនោះត្រូវបានមិត្តភក្តិ ជំលៀសខ្លួន ដាក់រថយន្តមួយគ្រឿងទៀតយកទៅបាត់ ដោយមិនមានអ្នកណារងរបួសនោះទេ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ សហការជាមួយសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាលយ័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំម្ចាស់ចូល ខ្លួនដោះស្រាយ ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
សិប្បកម្ម គីម ភាង មានទទួលផ្សាដែក ធ្វើទ្វារ បង្អួច របង បង្កាន់ដៃដែក ជណ្តើរដែក សំយ៉ាបផ្ទះ ដំបូលផ្ទះ ដំបូលឃ្លាំង គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទលេខ 012 / 093 / 060 99 27 41


ស្រវឹងស្រាបើករងយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ស្រវឹងស្រាបើករងយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.