បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖  យុវជនម្នាក់រួមដំណើរ និងមិត្តភក្តិ ពីរនាក់ទៀត បើកម៉ូតូលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវចំពីហៀង ផ្នែកខាងក្រោយ ពេញទំហឹងបណ្តាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ពីរនាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យ សន្ធរម៉ុក នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ធទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ ប្រពន្ធ និងកូនប្រុសស្រីបួននាក់ទៀត  បានបើករថយន្តមួយគ្រឿងម៉ាក ម៉ាសស្តារ ពណ៌ ស ពាក់ស្លាលលេខ ភ្នំពេញ 2AI-5366 តាមបណ្តោយ ផ្លូវលេខ ២៥៣ ទិសដៅពីត្បូង ទៅជើង មកពីដើរលេងនៅផ្សារ (អុីអន) គោលបំណងត្រទ្បប់ទៅផ្ទះនៅ ខេត្តកំពង់ឆ្នាំង លុះមកដល់កន្លែងកើតហេតុ ខាងលើ បានឆ្លងផ្លូវ ១២៨ ជិតផុតទៅហើយ ក៏ម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរី ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-5150 បើកដោយយុវជនម្នាក់ រួមដំណើរនិងមិត្តភក្តិពីរនាក់ទៀត តាមបណ្តោយផ្លូវ ១២៨ ទិសដៅពីកើតទៅ លិច កើតក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតជ្រុលទៅបុករថយន្តចំស្តុប ខាងក្រោយចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួស ធ្ងន់ពីរនាក់ ចំណែកម្នាក់ទៀតរងរបួសស្រាល
បានរត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះ អ្នករងបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅ សមត្តកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឆ្លងផ្លូវរងរបួសធ្ងន់ និងស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:44:00 PM Rating: 5

No comments:

Powered by Blogger.