ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងផ្ទាល់ ដោយលោក អធិការ ម៉ក់ ហុង សហការ ជាមួយកម្លាំងចម្រុះក្រុង បានបើក យុទ្ធនាការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន និងជួញដូរ ហើយជាលទ្ធផលកម្លាំងខាងលើ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ កាលពីវេលាម៉ោង ២២ និង ០០ នាទីយប់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
លោកម៉ក់ ហុង អធិការខណ្ឌ បានមាន ប្រសាសថា ដោយមានបទបញ្ជា ពីលោកអគ្គស្នងការរង និងជាស្នងការ រាជធានីភ្នំពេញ និងដោយមានការ សំរបសំរួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បាន បញ្ជាមកលោកអោយចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុកស្មាញ ទើបលោកដឹកនាំ កម្លាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន ៥នាក់ និងដកហូត ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន យកទៅសាកសួរនៅអធិការដ្ឋាន ខណ្ឌសែនសុខ គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០១៧ នេះ នគរបាល ខណ្ឌសែនសុខ បានបើកយុទ្ធនាការអោយដូចភ្លៀងរលឹម ដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេង ដែលតែងតែដើរ ចោលផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ ហើយទោះជានៅដើមឆ្នាំ ២០១៧ នេះ ខាងអគ្គស្នងការនគរបាល បានដាក់គោលការណ៍ ត្រូវយកបញ្ហា គ្រឿងញៀនជាបញ្ហាចំបងក៏ដោយ តែសកម្មភាព ចុះបង្ក្រាបនេះ តែងតែកើតមានឡើងជារឿយៗ នៅក្នុង ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនប្រើគ្រឿងញៀន ៥នាក់ និងឧបករណ៍ប្រើប្រាស់មួយចំនួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:38:00 PM
Rating:

No comments: