ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រា ជោកជាំបើករថយន្តលឿនពេក ជ្រុលទៅ បុករថយន្តមួយគ្រឿងទៀត ដែលបត់ឆ្លង ផ្លូវជិតផុតទៅហើយ បណ្តាលឲ្យរងការ ខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ១០ យប់ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខក្រហ៊ុន ខេ  អេច ភី នៅក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោគ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿង ម៉ាកទ្បិចសុីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-6098 តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូត ទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហុងដា FIT ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1926 បើកបរដោយបុរសម្នាក់រួមដំណើរ នឹងប្រុសស្រីពីរនាក់ តាមផ្លូវលេខ ១៥៦ ទិសដៅពីកើតទៅលិច បានបត់ឆ្វេងឆ្លងផ្លូវ ២៧១ ជិតផុតទៅហើយ ក៏ត្រូវរថយន្ត ទ្បិចសុីស បុកចំទ្វារខាងឆ្វេង ខាងក្រោយ បណ្តាលឲ្យក្រពឹត និងខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតបន្តិចបន្តួច សំណាងល្អមិនមានអ្នករងរបួសទ្បើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាង សម្រុះសម្រួលគ្នា មិនមាននរណាសង អ្នកណាទេ បានត្រទ្បប់ទៅផ្ទះរៀងៗខ្លួន៕ ផ្កាយព្រឹក
ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.