ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីពីរនាក់ បើករថយន្តលុចស៊ីស RX300 ស្រវឹងស្រា ជោកលឿនពេក ជ្រុល ទៅបុករបាំងថ្ម ចែកផ្លូវ បាក់អស់ ៣ កង់ រថយន្តទៅមុខ លែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅត្រង់ចំណុចជិតខ្លោងទ្វារ វត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីពីរនាក់ បើករថយន្តលុចស៊ីស RX.300 ពាក់ស្លាកលេខ ភ្នំពេញ 2HC-5916 តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីកើតទៅ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតទៅបុក ទ្រូងផ្លូវ បាក់អស់ ២ កង់ រថយន្តរងការ ខូចខាតទៅមុខលែងរួច តែសំណាងល្អ មិនមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងយក រថយន្តបង្កទៅកាន់ចរាចរណ៍ផ្លូូវគោកក្រុង រងធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់ ៣ កង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:54:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:54:00 PM
Rating:

No comments: