ភ្នំពេញ៖ ក្រុមប្រុសស្រីបួននាក់ ពួនផ្ដុំគ្នា ក្នុងបន្ទប់ផ្ទះជួល សេពគ្រឿងញៀន ត្រូវសមត្ថកិច្ចព័ទ្ធ ក្របួចជាប់ទាំងអស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ នឹង ១០នាទីយប់ ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចផ្ទះជួលគ្មានលេខ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ដោយមានការផ្ដល់ព័ត៌មានពីអ្នកស្រុក នៅជិតកន្លែងកើតហេតុ ដែលបានប្រាប់ថា មានក្រុមក្មេងស្ទាវមួយក្រុមកំពុងតែពពាក់ពពូនគ្នា ប្រើប្រាស់គ្រឿងញៀន នៅត្រង់ ចំណុចខាងលើ ហើយក្រោយមក លោក អធិការ ខណ្ឌសែនសុខ បានបញ្ជាអោយ លោកមេប៉ុស្ដិ៍ភ្នំពេញថ្មី ដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងចម្រុះក្រុង ចុះបង្រ្កាប ទីតាំងខាងលើ ហើយជាលទ្ធផលបង្ក្រាប បានក្រុម កំពុងប្រើប្រាស់គ្រឿងញៀន ៤នាក់ ក្នុងនោះមានស្រី ២នាក់ ហើយដកហូត ឧបករណ៍ប្រើប្រាស់គ្រឿង ញៀន មួយចំនួន និងដកហូតម៉ូតូមួយគ្រឿង ផងដែរ អ្នកទាំងបួនខាងលើ ១-មានឈ្មោះ មុន្នី បុត្រ ភេទ ប្រុស អាយុ ២៥ មុខរបរ នៅផ្ទះ. ផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ២-ប្រុស សៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ ផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៣-ចាន់ លីដា ភេទស្រី អាយុ ១៩ មុខរបរ ធ្វើការ នៅហាងអលស្តា ស្នាក់នៅជាមួយគ្នា ៤-កែវ ទិត្យ ដានី ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ ធ្វើការនៅហាងអលស្តា ស្នាក់នៅ ជាមួយគ្នា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បច្ចុប្បន្នទាំងបួននាក់ កំពុងតែកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ រងចាំចាត់ការទៅតាមនីតិវិធី ៕ ស៊ីន កុសល
សមត្ថកិច្ចសង្កាត់ភ្នំពេញថ្មី ចុះបង្ក្រាបអ្នកសេបគ្រឿងញៀនបានប្រុសស្រី ៤នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:10:00 PM
Rating:

No comments: