ឆ្កឹះសោរបន្ទប់វីងវេរលុយមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្កឹះសោរបន្ទប់វីងវេរលុយមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ច ខណ្ឌ សហការជាមួយនឹងកម្លាំង ប៉ុស្តិ៍ឬស្សីកែវ ធ្វើការឃាត់ខ្លួន ខណៈពេល រូបគេកំពុងធ្វើសកម្មភាពឆ្កឹះសោរទ្វារ បន្ទប់វីងវេលុយ កាលពីវេលាម៉ោង ១ នឹង ៣០ នាទីយប់ ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី ១៣ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួននោះ មានឈ្មោះ ដាវី ភេទ ប្រុស អាយុ ២១ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក ចំណែកឯជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ ម៉ី ឆៃអៀង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរ បើកវេលុយវីង មានទីលំនៅផ្ទះកើតហេតុខាងលើ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
សមត្ថកិច្ចបានបន្តថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបាន ជិះល្បាតនៅក្នុងមូលរដ្ឋាន ការពារសន្តិសុខ ជូនប្រជាជន ខណៈពេលជិះមកដល់ចំណុច កើតហេតុ ក៏ឃើញជនសង្ស័យកំពុងធ្វើ សកម្មភាព ក៏បានឃាត់ខ្លួន និងឆែកឆេរ រកឃើញដែកសំរាប់ឆ្កឹះសោរ ២គ្រាប់ និងឃាត់ខ្លួនយកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលឬស្សីីកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចកំពុងសាកសួរ និងកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម ផ្លូវច្បាប់៕ ស៊ីន កុសល
ឆ្កឹះសោរបន្ទប់វីងវេរលុយមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឆ្កឹះសោរបន្ទប់វីងវេរលុយមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.