បើកម៉ូតូលឿនពេកវាក់នឹងរថយន្ត ទាក់ដៃចង្កូតដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ និងស្រាល ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកវាក់នឹងរថយន្ត ទាក់ដៃចង្កូតដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ និងស្រាល ៣នាក់

ភ្នំពេញ ៖ បុរស ៣នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន វ៉ាក់នឹងរថយន្ត Lexus 300 កំពុងបើកឡើងមកលើផ្លូវ គេចមិនផុត ទៅទាក់ដៃចង្កូត និងរថយន្តដួលបោកក្បាល នឹងថ្នល់បណ្តាលអោយបុរសម្នាក់ស្លាប់ ២នាក់ ធ្ងន់ម្នាក់ ស្រាលម្នាក់  និងអ្នកធ្វើ ដំណើរតាមផ្លូវម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ០០ នាទីយប់ថ្ងៃទី ២៣ មករា ២០១៧ នៅតាមបណ្តោយផ្លូវ វេងស្រេង ខាងលិចផ្សារឯករាជ្យ ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ធី ចន្ធូ ប្រុស អាយុ ១៩ មុខរបរជាង ម៉ូទ័រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាក សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-5808 ចំណែក រថយន្តបង្កម៉ាក Lexus 300 មិនចាំស្លាកលេខ បើករត់គេចពីកន្លែង កើតហេតុបាត់ស្រមោល
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ មានគ្នា ៣នាក់ជិះម៉ូតូខាងលើ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន ចំណែក រថយន្តបង្កបើកបរទិសដៅពីត្បូងទៅជើង ជាហេតុធ្វើអោយម៉ូតូ វ៉ាក់ចាប់ហ្វ្រាំងមិនទាន់  គេចក៏មិនផុតទៅទាក់ដៃចង្កូតម៉ូតូ និង រថយន្ត បណ្តាលអោយដួលអូស នឹងថ្នល់ ប្រហែល ១០០ម៉ែត្រ បោកក្បាលបាក់កស្លាប់ ក្នុងថ្លុកឈាមគួរអោយអាណោចអធម និងអ្នករួមដំណើរ ២នាក់ទៀត របួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយម៉ូតូរងរគ្រោះបានខ្ទាត ទៅប៉ះម៉ូតូមួយគ្រឿងទៀតរបួសស្រាលម្នាក់។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន មកដឹកទៅ ព្យាបាល ហើយនៅពេលសមត្ថកិច្ចធ្វើការ និងរៀបចំសពនោះ មានបុរសម្នាក់មកមើល សាកសពបានទៅឈ្លោះជាមួយខាងរថយន្តសាម៉ុយដឹកសពទៅវិញ ដោយសារថយន្តនេះ យកថ្លៃពេក បានវាយតបគ្នា ធ្វើអោយផ្អើល ដល់សមត្ថកិច្ចនៅទីនោះចាប់ឃាត់កុំអោយមានរឿងវែងឆ្ងាយ ដោយអាណិតខាង សាកសពផង ហើយសពនេះត្រូវបាន សមត្ថកិច្ចធ្វើឯកសារប្រគល់អោយទៅសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
បើកម៉ូតូលឿនពេកវាក់នឹងរថយន្ត ទាក់ដៃចង្កូតដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ និងស្រាល ៣នាក់ បើកម៉ូតូលឿនពេកវាក់នឹងរថយន្ត ទាក់ដៃចង្កូតដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ និងស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.