ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែន ជ័យ ធ្វើការបង្គ្រោបជនសង្ស័យ ដែលលាក់ សារធាតុញៀន បាន ២នាក់ និងថ្នាំញៀន ២កញ្ចប់តូច ដកហូតម៉ូតូ១គ្រឿង កាលពី វេលាម៉ោង ១០ នឹង ៤០ នាទីយប់ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧ ស្ថិតតាមបណ្ដោយ ផ្លូវវេងស្រេង នៅចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហង្ស សុភ័ណ្ឌ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បកប្រែភាសាចិន ស្នាក់នៅ បុរីសន្តិភាព ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ជនសង្ស័យទី ២ មានឈ្មោះ វ៉ាន់ សុចាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបន្តទៀតថា មុនឈានចាប់ខ្លួនជន សង្ស័យទាំង ២ កម្លាំង របស់លោក កំពុងតែ ល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីការពារ សុវត្តិភាពប្រជាជន ស្រាប់តែមកដល់ចំណុច ខាងលើ ក៏លេចជនសង្ស័យមានគ្នា ២ នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG-1802 ពីលិចទៅកើត ខណៈពេលនោះកម្លាំង នគរបាល បានដេញពីក្រោយប្រផាប់ប្រភីង ទើបឃាត់ជនសង្ស័យទាំង ២នាក់ រួចហើយ ធ្វើការឆែរឆេរ តែជនសង្ស័យមិនអោយឆែក បានត.ដៃជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ច សំរេចផ្ទុះអាវុធចំនួន ៥គ្រាប់ ដើម្បីការពារ ខ្លួន ទើបវាយខ្នោះបាន ហើយធ្វើការឆែកឆេរ បានរកឃើញថ្នាំញៀន ២កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកបំរុងយកទៅប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន នាំខ្លួនមកកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែន ជ័យ ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើកំណត់ ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ដកហូតថ្នាំញៀន ២កញ្ចប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:34:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:34:00 PM
Rating:

No comments: