ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែក ខាងមុខយ៉ាងដំណំទៅមុខលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំណុច មុខឃ្លាំងលក់រថយន្ត បូទីណា (68) នៅក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក ទ្បិចសុីស RX 330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-9163
បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តម្នាក់ទៀត ស្រវឹងស្រា ជោកជាំ តាមបណ្តោយផ្លូវលេខ ៧០ ទំនប់ទួលគោក ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែក ទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខូចខាតផ្នែកខាងមុខ បែកធុងទឹកទៅមុខ លែងរួច សំណាងល្អមិនមាននរណារងរបួស ទ្បើយ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញធ្វើការវាស់វែង យករថយន្តទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ រាជធានី ភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តលឿនពេកបុកក្បាលនាគចែករងការខូចខាតទៅមុខលែងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:37:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:37:00 PM
Rating:
សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ
No comments: