មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា ត្រូវរថយន្តស៊ីម៉ងត៍ បាញ់បេតុងកិនបែកក្បាលស្លាប់

(ភ្នំពេញ)៖ អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា លោក ស្រូយ នីកា វ័យជាង ៣៩ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយ ជាទីបំផុត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខធានាគារកម្ពុជាអាស៊ី ក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមសាក្សីឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញលោក ស្រូយ នីកា បើកម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-2511 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុខាងលើ បានដួលទៅថ្នល់ ស្របពេលនោះក៏មានរថយន្ត FUSO ក្បាលពណ៌ត្រូយចេក ពាក់ស្លាកលេខ ភ្នំពេញ 5A-0988 ជាប្រភេទរថយន្តបាញ់ បេតុង បើកដោយបុរសម្នាក់ ពីជើងទៅត្បូង បញ្ច្រាស់ទិសគ្នា មកកិនចំក្បាលបែកខួរស្លាប់ គួរអោយអាណោចអធម ចំណែករថយន្តបង្ក មិនព្រមឈប់នៅកន្លែងកើតហេតុទេ ព្យាយាមបើករត់បានប្រហែល ៥០ ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ចាប់ជាប់ ហើយប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាល១ តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូរងគ្រោះទៅការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នពេញ រងចាំធ្វើការដោះស្រាយទៅតាម ផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះមានឈ្មោះ ស្រូយ នីកា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ អ្នកយកព័ត៌មានទូរទស្សន៍ CNC និង រស្មីកម្ពុជា មានស្រុកកំណើត ភូមិស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ត្រូវបាន សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល
អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា ត្រូវរថយន្តស៊ីម៉ងត៍ បាញ់បេតុងកិនបែកក្បាលស្លាប់ អ្នកយកព័ត៌មានទូរទស្សន៍ CNC និងរស្មីកម្ពុជា ត្រូវរថយន្តស៊ីម៉ងត៍ បាញ់បេតុងកិនបែកក្បាលស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.