មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតបានឧបករណ៍គាស់ផ្ទះមួយចំនួន និងម៉ូតូមួយគ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ដកហូតបានឧបកណ៍ សំរាប់គាស់ផ្ទះ មួយចំនួន និងម៉ូតូមួយគ្រឿង កាលពីវេលា ម៉ោង ១១ នឹង ០០នាទីយប់ ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ជាប់មូលរដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក នៅក្នុសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនសង្ស័យទី១ មានឈ្មោះ សុខ វិបុល ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅម្តុំ ស្តាតចាស់ មានស្រុកកំណើត នៅខេត្តស្វាយរៀង ជនសង្ស័យទី ២ មានឈ្មោះ សន ទ្បាយហៀង ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុក កំណើត នៅខេត្តកំពង់ស្ពឺ  ជនសង្ស័យទី ៣ មានឈ្មោះ បៀន ទ្រី ភេទ ប្រុស អាយុ ១៩ មុខរបរ នៅផ្ទះ ស្នាក់នៅស្ទេងមានជ័យ មានស្រុកកំណើត នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ជនសង្ស័យទី ៤ មានឈ្មោះ ឆាយ បូផាន់ ភេទ ប្រុស អាយុ ២៥ មុខរបរ លក់មីឆា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យ ដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់នេះ  កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌទួលគោក ​បាន បានដាក់គោលដៅ ត្រួតពិនិត្យ ជាតិស្រវឹង ដើម្បីពង្រឹង ច្បាប់ចរាចរណ៍ និងជួយកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ខណៈ ពេលនោះ ក៏មានជនសង្ស័យ ៤នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-9983 តាមបណ្តោយផ្លូវ ១៨២ (ផ្លូវទេពផន) ទិសដៅពីកើតទៅលិច លុះមកចំណុចកើតហេតខាងលើ កម្លាំងសមត្ថកិច្ច មានការសង្ស័យ ក៏បានហៅឲ្យជនសង្ស័យឲ្យឈប់ ដើម្បីត្រួតពិនិត្យជាតិស្រវឹង ហើយបានឆែកនៅម៉ូតូ ក៏បានប្រទះឃើញ កាបូបមួយ ដែលនៅក្នុងកាបូបមាន កូនសោរ និងដែកកាប់ និងឧបកណ៍មួយចំនួនទៀត ដែលជនសង្ស័យលាក់ទុកសំរាប់ធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតបានឧបករណ៍គាស់ផ្ទះមួយចំនួន និងម៉ូតូមួយគ្រឿង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតបានឧបករណ៍គាស់ផ្ទះមួយចំនួន និងម៉ូតូមួយគ្រឿង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.