មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកម៉ូតូ រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រា ជោកជាំ បើករថយន្តមិនប្រយ័ត្ន ជ្រុលចង្កូច ទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដួលបោក នឹងថ្នល់រងរបួសធ្ងន់ស្រាល ៣ នាក់។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចជាប់នឹងស្តុប ត្រទ្បោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌ​ សែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ  បើករថយន្តមួយគ្រឿងម៉ាក បាទ្បែន ពណ៌ កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2W-3318 តាមបណ្តោយផ្លូវ ៣១៥ ទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើបានបត់ស្តាំ មកផ្លូវ ៥៩៨ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាក ឆាលី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AH-5326 ជិះដោយប្រុសស្រីបីនាក់ តាមបណ្តោយផ្លូវ ៥៩៨ ទិដៅពីជើងទៅត្បូង ចំពីមុខចំហៀងខាងស្តាំ បណ្តាលឲ្យខាង ម្ចាស់ម៉ូតូដួលបោកនឹងថ្នល់រងរបួសបុរសម្នាក់បាក់ ក ជើងខាងឆ្វេងធ្ងន់ ចំណែកប្រុស-ស្រីពីរនាក់ទៀត រងរបួសស្រាល ភ្លាមៗនោះ សាច់ញាត្តិបានលើកជនរងគ្រោះដាក់លើរុឺម៉កម៉ូតូ យកទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយខ្លួនឯង ចំណែករថយន្ត និងម៉ូតូរងការ ខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ស្រវឹងស្រាបើករថយន្តបុកម៉ូតូ រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូ រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.