មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករុឺម៉កមិនប្រយ័ត្នធ្លាក់ប្រឡាយទឹក រុឺម៉កសង្កត់ពីលើបណ្តាលឲ្យឈ្លក់ទឹកស្លាប់

ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូរុឺម៉ក បានបើកធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរុឺម៉ក សង្កត់ពីលើលិចខ្លួនជាប់ នឹងភក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរ សាលាសង្កាត់ជើងឯក នៅតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។ សពជនរងគ្រោះមានឈ្មោះ ឯម យាុំ ភេទ ប្រុស អាយុ ៤៦ឆ្នាំ មានមុខរបរជាអ្នករត់ ម៉ូតូរម៉ក មានស្រុកកំណើរនៅក្នុងភូមិត្រពាំង ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកបររុឺម៉ក់ម៉ូតូ ពាក់ស្លាក ភ្នំពេញ 1AM-6251 ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋដែលបានធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុ និងឃើញ ហេតុការណ៍នោះបានឲ្យដឹងថា បុរសរង គ្រោះខាងលើបានបើករុឺម៉កម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅ ពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដោយសារ តែផ្លូវមានភាពងងឹត និងស្ពានតូចជាងផ្លូវ ក៏ធ្វើឲ្យបុរសរងគ្រោះបួងចង្កូតមិនទាន់ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយរុឺម៉កម៉ូតូ ក៏បានសង្កត់ម្ចាស់នៅជាប់ នឹងភក់ប្រឡាយទឹកស្អុយជាប់ជិត១ម៉ោង ដោយគ្មានអ្នកជួយ បណ្ដាលឲ្យលិចខ្លួនជាប់ នឹងភក់ស្លាប់យ៉ាងអាណោចអធ័ម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និង ឲ្យរថយន្តស្ទួច យកម៉ូតូរុឺម៉កចេញ រួមទាំង បានរាវយកជនរងគ្រោះមកដាក់លើគោក ដើម្បីស្វែងរកអត្តសញ្ញាណ បន្ទាប់ក្រោយមក ដោយសារសាច់ញាតិជនរងគ្រោះនៅ ខេត្តឆ្ងាយ ទើបសមត្ថកិច្ចសម្រេចឲ្យ រថយន្តសាមុយដឹកសពយកទៅដម្កល់នៅ វត្តទឹកថ្លា ឯខណ្ឌសែនសុខ ដោយឡែក រុឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ រងចាំសាច់ញាតិយកឯកសារ គ្រប់មកបង្ហាញទើបប្រគល់រុឺម៉កម៉ូតូឲ្យទៅវិញ៕ សហការី
បើករុឺម៉កមិនប្រយ័ត្នធ្លាក់ប្រឡាយទឹក រុឺម៉កសង្កត់ពីលើបណ្តាលឲ្យឈ្លក់ទឹកស្លាប់ បើករុឺម៉កមិនប្រយ័ត្នធ្លាក់ប្រឡាយទឹក រុឺម៉កសង្កត់ពីលើបណ្តាលឲ្យឈ្លក់ទឹកស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.