មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកដើមឈើមួយដើមទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿងខូតខាតទាំងសងខាងយ៉ាងដំណំ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកដើមឈើមួយដើមទៀត ទៅមុខលែងរួច សំណាងល្អមិនមាន អ្នករងរបួស។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខផ្សារ ឃ្លាំងរំសេវ នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង ម៉ាក បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2R-3300 តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតទៅខាង ឆ្វេងដៃ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2L-6782 ជិះដោយប្តីប្រពន្ធ ពីរនាក់ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំង ពីរគ្រឿង ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដូចគ្នា ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកដើមឈើមួយដើមទៀត ទៅមុខលែងរួច តែសំណាងល្អ មិនមានអ្នក រងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែងយករថយន្តទាំង ពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រងចាំដោះគ្នាទៅ តាមផ្លូវច្បាប់៕ សហការី
ស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកដើមឈើមួយដើមទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តបុករថយន្តមួយគ្រឿងទៀត រួចជ្រុលទៅបុកដើមឈើមួយដើមទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.