មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ២៣កញ្ចប់ និង ២២ គ្រាប់

ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ឫស្សីកែវ​ ស្រាវជ្រាវ ឃាត់ខ្លួន​ ដកហូតបានថ្នាំញៀនចំនួន ​២៣ កញ្ចប់​ និងថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ២២ គ្រាន់ ដែលរក្សាទុកខុសច្បាប់ បន្ទាប់ពីជន សង្ស័យ ទើបត្រឡប់មកពីទិញនៅម្តុំអង់តែន ទួលគោក កាលពីវេលាម៉ោង ៩ នឹង ១៥ ព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៧ ដែលស្ថិតនៅផ្លូវលំ នៅក្នុងបុរីមហាសេដ្ឋី ក្រុមទី ១២ ភូមិសាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ​ កម្លាំង សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ម្នាក់​ និងបានដកហូតនៅម្សៅក្រាមពណ៌ (ស)​ ចំនួន​ ២៣ កញ្ចប់​ ជាប្រភេទ​ ម៉ាទឹកកក​ ដោយក្នុងនោះមានកញ្ចប់ធំចំនួន ៤កញ្ចប់ តូច ១៩កញ្ចប់ និងថ្នាំគ្រាប់ ពណ៌លឿង ចំនួន ២២គ្រាប់ ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ

មៀច រ៉ាមី មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60



មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ អាសយដ្ឋាន ផ្ទះលេខ ៧កា ផ្លូវ ២៧១ សង្កាត់ទឹេកល្អក់ ៣ ខណ្ឌទួលេគាក ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ : 017663 996 / 010 663 996 / 099 20 60 60
ជនសង្ស័យ​មានឈ្មោះ ព្រាប សុខា ភេទ ប្រុស​ អាយុ​ ៣៥ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះលេខ ២៤១​ ក្រុមទី ១២ ភូមិសាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យខាងលើ គឺដោយសារយើងធ្វើការ ស្រាវជ្រាវមួយរយៈ ហើយនៅថ្ងៃឃាត់ខ្លួន គឺខណៈជនសង្ស័យត្រឡប់មកពីទិញថ្នាំញៀន នៅម្តុំអង់តែនទួលគោក លុះដល់ចំណុច ខាងលើ ក៏ត្រូវកម្លាំងយើងឃាត់ឆែកឆេរ រកឃើញវត្ថុតាងមានថ្នាំញៀន ២៣ កញ្ចប់តូច-ធំ និងថ្នាំគ្រាប់ ២២ គ្រាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់ និងវត្ថុតាង ខាងលើ ត្រូវបានកម្លាំងនគរបាល ឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅកាន់តុលាការ ចាត់ការបន្តតាម នីតិវិធីច្បាប់ ៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ២៣កញ្ចប់ និង ២២ គ្រាប់ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន ២៣កញ្ចប់ និង ២២ គ្រាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.