មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យម្នាក់ ឆក់ខ្សែ.កបានហើយរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ខ្សែ.កពីក្មេងស្រីម្នាក់ មិនបានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្រុម១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ នង អាត ហៅខ្មៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ និងមានស្រុកកំណើតនៅឃុំលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ អ៊ុំ ស្រីរ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរចាបហួយនៅផ្ទះ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ក្រុម១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែអង្គុយលក់ដូរនៅក្នុងផ្ទះ រឺឯកូនស្រី របស់គាត់បានរត់លេងនៅលើផ្លូវមុខផ្ទះតែម្នាក់ឯង ខណៈពេលកំពុងតែរត់លេង ស្រាប់តែបានឃើញជនសង្ស័យម្នាក់ បានដើរតាមពីក្រោយកូនស្រីរបស់គាត់ ហើយបានធ្វើសកម្មភាពឆក់ខ្សែរកផ្លាកទីនកូនស្រីរបស់គាត់តែម្តង ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចមក ក្មេងស្រីរងគ្រោះបានរត់មកប្រាប់ម្តាយរបស់គេថា ម៉ែមានគេឆក់ខ្សែ.កខ្ញុំទៅបាត់ហើយ ភ្លាមៗនោះ ម្តាយជនរងគ្រោះ បានចេញពីក្នុងផ្ទះ ក៏ឃើញជនសង្ស័យ រួចបានស្រែកថាចោរៗ ផ្អើលឆោឡោ ខណៈពេលកំពុងស្រែក ក៏បានជួបជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែកំពុងតែជិះល្បាតក្នុងមូលដ្ឋាន សមត្ថកិច្ចក៏បានជួយធ្វើអន្តរាគមន៍ដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយពីកើតហេតុ សមត្ដកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួ ចំណែកឯ សំភារៈត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ ស៊ីន កុសល
ជនសង្ស័យម្នាក់ ឆក់ខ្សែ.កបានហើយរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ឆក់ខ្សែ.កបានហើយរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.