មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវាក់គ្នាបន្តិចបន្តួចសោះ ជិះដេញតាមវ៉ៃ បែកកញ្ចក់ចំហៀងសងខាង និងក្រោយរងការខូចខាតយ៉ាដំណំ

ភ្នំពេញ៖ ស្ត្រី ២ នាក់ រួមដំណើរនិងកូនតូច ម្នាក់ទៀត បានបើករថយន្តចេញពីញាំុការ ពីខេត្តកំពង់ស្ពឺ គោលបំណងត្រទ្បប់មក ផ្ទះវិញ នៅភ្នំពេញ បានបើករថយន្តវាក់នឹង រថយន្តមួយគ្រឿងទៀត ត្រូវជនបង្ក បើករថយន្តដេញតាមវ៉ៃបណ្តាលឲ្យ រថយន្តជនរងគ្រោះបែកកញ្ចក់ចំហៀង ទាំងសងខាង និងកញ្ចក់ក្រោយ រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនមានអ្នកងរបួស។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្លូវ ២១៥ ទល់មុខ ក្រសួងការពារជាតិ នៅក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យថា មុនកើតហេតុ រូបគាត់មានគ្នា ៣ នាក់ និងកូនតូចបានចេញពីញាំុការនៅ ខេត្តកំពង់ស្ពឺ គោលបំណងត្រទ្បប់មកផ្ទះ នៅភ្នំពេញ បើករថយន្តមួយគ្រឿងម៉ាក ទ្បិចសុីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាលេខ ភ្នំពេញ 2AP-7576 តាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច ស្ពាន៥មករា ក៏បានវាក់នឹងរថយន្តមួយ គ្រឿងទៀត មិនចាំម៉ាកដែលបានបើកស្រប ទិសដៅគ្នាពីលិចទៅកើត ហើយជនរងគ្រោះ ក៏បានបើករថយន្តបន្តដំណើរទៅមុខ ស្រាប់តែលេចមុខជនបង្ក បើករថយន្តដេញ តាម មកពីក្រោយ លុះដល់ចំណុចកើតហេតុ ខាងលើ ជនបង្កបានចុះពីលើរថយន្ត ហើយបានដកទីបវ៉ៃទៅរថយន្តរបស់គាត់ បណ្តាលឲ្យបែកកញ្ចក់ចំហៀងទាំងសងខាងនិងខាងក្រោយខូចខាតយ៉ាងដំណំ ភ្លាមៗនោះជនបង្កបានទ្បើងជិះរថយន្តគេចខ្លួនបាត់ស្រមោល សំណាងមិនបានឲ្យរូប គាត់រងរបួសទ្បើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបាន ចុះមកដល់និងបានសួរនាំទៅជនរងគ្រោះ ហើយសមត្ថកិច្ចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ តែដោយសារជនរងគ្រោះ ប្រញាប់ទៅផ្ទះ និងយប់ជ្រៅផងនោះ ចាំថ្ងៃស្អែកបានជនរងគ្រោះមកដាក់ពាក្យ បណ្តឺងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់មិត្តភាព៕ ស៊ីន កុសល
បើករថយន្តវាក់គ្នាបន្តិចបន្តួចសោះ ជិះដេញតាមវ៉ៃ បែកកញ្ចក់ចំហៀងសងខាង និងក្រោយរងការខូចខាតយ៉ាដំណំ បើករថយន្តវាក់គ្នាបន្តិចបន្តួចសោះ ជិះដេញតាមវ៉ៃ បែកកញ្ចក់ចំហៀងសងខាង និងក្រោយរងការខូចខាតយ៉ាដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.